ដំបូងរោគសញ្ញាផ្តាសាយ! អ្នកដំណើរ ៤ នាក់ បានស្លាប់នៅ​លើ​​នាវា​​ទេសចរណ៍ហូឡង់

//s5.kh1.co/01/0172f43bd3a8b345657243a1267e943810cd0ac4.jpg
សង្គម

 ២៨-មីនា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនដឹកអ្នកដំណើរបាននិយាយកាលពីថ្ងៃសុក្រថាអ្នកដំណើរ ៤ នាក់បានស្លាប់ នៅលើនាវាទេសចរណ៍មួយដែល ផ្ទុកមនុស្សជាច្រើន

ប៉ាណាម៉ា៖ ក្រុមហ៊ុនដឹកអ្នកដំណើរបាននិយាយកាលពីថ្ងៃសុក្រថាអ្នកដំណើរ ៤ នាក់បានស្លាប់ នៅលើនាវា ទេសចរណ៍មួយដែលផ្ទុកមនុស្សជាច្រើន ដែលមានរោគសញ្ញាដូចជំងឺផ្តាសាយ។ ខណៈនាវានោះ បានជាប់គាំងនៅ​ឆ្នេរ​សមុទ្រ​​ប៉ាស៊ីហ្វិកនៃអាមេរិកខាងត្បូងអស់រយៈពេលជាច្រើនថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាវាទេសចរណ៍ Zaandam ដែលមានអ្នកដំណើរចំនួន ១,៨០០ នាក់នៅលើនាវា បច្ចុប្បន្នស្ថិតនៅក្នុងដែនទឹក​នៃប្រទេសប៉ាណាម៉ា ដោយត្រូវបានរារាំងមិនអោយចូលចតនៅក្នុង ប្រទេសមួយចំនួនដោយសារ​តែការភ័យខ្លាច​នៃជម្ងឺ Covid-១៩។

នាវាទេសចរណ៍ Zaandam
នាវាទេសចរណ៍ Zaandam

ក្រុមហ៊ុនដែលគ្រប់គ្រងដោយប្រទេសហូឡង់បានបញ្ជាក់ថា៖ “ ជើងធ្វើដំណើរហូឡង់-អាមេរិច អាចបញ្ជាក់បាន​ថាភ្ញៀវចាស់ៗចំនួន ៤ នាក់បានស្លាប់នៅលើនាវា Zaandam” ។

ក្រុមហ៊ុនខាងលើបន្ថែមថា កាលពីម្សិលមិញអ្នកជម្ងឺមួយចំនួនដែលមានរោគសញ្ញាផ្លូវដង្ហើមត្រូវបានធ្វើតេស្តិ៍រកជម្ងឺ Covid-១៩ និងមានបុគ្គលពីរនាក់ត្រូវបានធ្វើតេស្ត៍វិជ្ជមាន។

ជាការកត់សម្គាល់ នាវាទេសចរណ៍ Zaandam បានចាកចេញពីទីក្រុង Buenos Aires កាលពីថ្ងៃទី ៧ ខែមីនាហើយត្រូវបានគេសន្មត់ថា នឹងមកដល់ San Antonio នៅថ្ងៃសៅរ៍ ដែលនៅជិត Santiago ក្នុងប្រទេសឈីលី។

ចាប់តាំងពីការឈប់សំចតនៅ Punta Arenas ក្នុងប្រទេសឈីលី កាលពីថ្ងៃទី ១៤ ខែមីនា នាវានេះ​ត្រូវបាន​គេបង្វែរចេញពីកំពង់ផែជាច្រើន បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សចំនួន ៤២ នាក់នៅ​លើនាវា​បាន​បង្ហាញ​រោគសញ្ញាដូចជាជម្ងឺផ្តាសាយ។ នាវានេះកំពុងព្យាយាមធ្វើដំណើរ ឆ្ពោះទៅរដ្ឋផ្លរីដា ប៉ុន្តែដើម្បីទៅដល់ទីនោះ​វាត្រូវឆ្លងកាត់ប្រឡាយប៉ាណាម៉ា ។

https://s5.kh1.co/__image/w=285,h=190,q=100/01/0172f43bd3a8b345657243a1267e943810cd0ac4.jpg

កាលពីថ្ងៃសុក្រ អាជ្ញាធរបានបដិសេធមិនអោយនាវានេះចូលទៅកាន់ច្រកផ្លូវទឹកនេះទេ។ ក្រុមហ៊ុន​ហូឡង់-អាមេរិច មួយនេះ បានបញ្ជូននាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ Rotterdam ដែលដឹក​ឧបករណ៍ធ្វើតេស្ត គ្រឿងផ្គត់ផ្គង់ និងបុគ្គលិកផ្តល់ជំនួយសង្គ្រោះទៅជួបនាវា Zaandam ក្នុងដែនទឹករបស់​ប្រទេសប៉ាណាម៉ា។

ក្រុមហ៊ុនបាននិយាយថាភ្ញៀវចំនួន ៥៣ នាក់ក្នុងចំណោមភ្ញៀវ ១,២៤៣ នាក់និង ៨៥ នាក់ក្នុងចំណោមបុគ្គលិក ៥៨៦ នាក់នៅលើនាវា Zaandam បានរាយការណ៍ទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់នាវាថាមាន រោគសញ្ញាដូចជាគ្រុនផ្តាសាយ។ នាវានេះគ្រោងនឹងផ្ទេរអ្នកដំណើរទាំងនោះដែលមិនមានជម្ងឺ។

ក្រុមហ៊ុន ហូឡង់-អាមេរិចបាននិយាយថា៖ "ខណៈពេលដែលផែនការឆ្ពោះទៅមុខសម្រាប់ នាវាទាំងពីរ​នៅតែត្រូវបានបញ្ចប់ យើងនៅតែបន្តធ្វើការជាមួយអាជ្ញាធរប៉ាណាម៉ា លើការយល់ព្រមដើម្បី​អោយឆ្លង​កាត់ប្រឡាយប៉ាណាម៉ាសម្រាប់ការបើកនាវាទៅចតនៅ Fort Lauderdale ក្នុងរដ្ឋផ្លរីដា" ។

នាវា Zaandam ចតក្នុងប្រឡាយប៉ាណាម៉ា
នាវា Zaandam ចតក្នុងប្រឡាយប៉ាណាម៉ា

កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប៉ាណាម៉ាលោក Rosario Turner បាននិយាយថានាវា Zaandam នឹងត្រូវបានអនុញ្ញាតអោយឆ្លងកាត់ប្រឡាយនេះ។ ប៉ុន្តែនៅព្រឹកថ្ងៃសុក្រនេះ អ្នកគ្រប់គ្រងផ្នែកសមុទ្រ​របស់ប៉ាណាម៉ា​លោក Ricaurte Vasquez បាននិយាយថា​ក្រសួងសុខាភិបាល បានបដិសេធការ​ធ្វើដំណើរចូលទៅក្នុង​ប្រឡាយ​ទៅវិញ៕

នាវាទេសចរណ៍ Zaandam
នាវាទេសចរណ៍ Zaandam
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T