Barca លែងចង់ទុកហើយ! Barcelona បើកភ្លើងខៀវឲ្យ Inter ចូលចែចូវយកកីឡាករឆ្នើមម្នាក់នេះ

//s5.kh1.co/af/af1d6c1f6c169e01491b6b525bfd3f429b53a3de.jpg
កីទ្បា

 ២៨-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Barca បើកភ្លើងខៀវឲ្យ Inter ចូលចែចូវយក កីឡាករ Arturo Vidal

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona បានបើកភ្លើងខៀវឲ្យកីឡាករ Arturo Vidal ចាកចេញនៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត ខណៈនេះហាក់ជាដំណឹងល្អសម្រាប់ក្លិប Inter Milan ដែលកំពុងចាប់ចិត្តទៅលើខ្សែបម្រើសញ្ជាតិឈីលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

យោងតាមការចុះផ្សាយរបស់កាសែត Calciomercato ក្លិបយក្សអ៊ីតាលី បានដាក់ការចាប់អារម្មណ៍មកលើ កីឡាករវ័យ៣២ឆ្នាំជាយូរណាស់មកហើយ តួយ៉ាងកាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន Inter ក៏បានព្យាយាមដាក់សំណើចរចាយក Vidal ផងដែរ តែមិនបានសម្រេច។

ប្រភពខាងលើបានបន្ថែមទៀតថា ទន្ទឹមនឹង Vidal ត្រូវការពេលវេលានៃការចូលលេងច្រើនជាងមុន គួបផ្សំនឹង Barcelona ចង់លក់គេដែរនោះ ក្រុមលោក Antonio Conte ជឿជាក់ថានៅរដូវក្ដៅខាងមុខ លោកនឹងអាចសម្រេចកិច្ចព្រមព្រៀងតម្លៃ១៨លានផោន យកជម្រើសជាតិឈីលីមកកាន់កីឡដ្ឋាន San Siro។

  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

គួរបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ Vidal មានឱកាសបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរបស់ Barca បានត្រឹម១៣ប្រកួតប៉ុណ្ណោះ  ក្នុងនោះគេស៊ុតបាន៦គ្រាប់។

ដោយឡែក តាមរយៈប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលី Barca គ្រោងនឹងប្រើប្រាស់ Vidal ដើម្បីសម្រួលដល់ការចរចាយកខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter ខណៈកិច្ចពិភាក្សា រវាងក្លិបទាំងពីរ គ្រោងនឹងធ្វើឡើងនៅបំណាច់រដូវកាលនេះ។

  ខ្សែប្រយុទ្ធ Lautaro Martinez
  ខ្សែប្រយុទ្ធ Lautaro Martinez

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Corriere dello Sport ដើម្បីបន្ធូរបន្ថយតម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ Martinez ក្លិបយក្សតំបន់កាតាឡាន់ មិនត្រឹមតែដាក់ Vidal ម្នាក់ទេ ក្នុងកិច្ចព្រមព្រៀង ក្នុងនោះពួកគេ មានគម្រោង ដាក់កីឡាករចំនួន៤រូបផ្សេងទៀតរួមមាន Arthur, Jean-Clair Todibo, Carles Alena និង Nelson Semedo ដើម្បីជាថ្នូរដោះដូរយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន៕

កីឡាករចំនួន៤រូបផ្សេងទៀត
កីឡាករចំនួន៤រូបផ្សេងទៀត

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T