ទោះមិនបានក្បែរគ្នា ព្រោះCovid-19 តែស្នេហាពិតនឹងមិនរលាយ តាមរយៈវិធីទាំងនេះ

//s5.kh1.co/17/175d7c3fdf2ddb2c203f660b6a1c82398fab1b8d.jpg
នារី

 ២៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខាងក្រោមនេះជា វិធីដែលជួយឲ្យគូស្នេហ៍រាល់គ្នា នៅតែអាចរក្សាទំនាក់ទំនងបែបគម្លាតឆ្ងាយពីគ្នា ប្រកបដោយភាពផ្អែមល្ហែម ស្អិតរមួត ទោះមិនបាននៅក្បែរគ្នា ពេលសម័យកាល Covid-19 នេះ។

កម្សាន្ត៖ ក្នុងកំឡុងពេល ជំងឺឆ្លង Covid-19 កំពុងវាយលុក ស្ទើរតែទូទាំងសកលលោក ជឿជាក់ថា មនុស្សម្នាទូទៅ ដែលជាគូស្នេហ៍ មានមិត្តប្រុស ឬមិត្តស្រី ច្បាស់ជាត្រូវ នៅដាច់ដោយឡែក ដោយសម្ងំខ្លួន ក្នុងផ្ទះ​រៀងៗខ្លួន មិនអាចចេញក្រៅ បានជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពេលនោះដែរ ដៃគូនិមួយៗ ប្រាកដជាមានការនឹកនា ព្រួយបាម្ភ ទៅដល់ភាគីម្ខាងៗយ៉ាងខ្លាំង ព្រមទាំង នឹងគិតថា ទំនាក់ទំនងស្នេហាមួយនេះ នឹងឃ្លាតឆ្ងាយ ពេលកាយមិនបាន នៅក្បែរគ្នាបែបនេះ។

ប៉ុន្តែ កុំបារម្ភអី ខាងក្រោមនេះជា វិធីដែលជួយឲ្យគូស្នេហ៍រាល់គ្នា នៅតែអាចរក្សាទំនាក់ទំនង បែបគម្លាតឆ្ងាយពីគ្នា ប្រកបដោយភាពផ្អែមល្ហែម ស្អិតរមួត ទោះមិនបាននៅក្បែរគ្នា ពេលសម័យកាល Covid-19 នេះ។

១៖ ប្រើប្រាស់ការឃ្លាតឆ្ងាយ មកវាស់ស្ទង់ទំហំស្នេហ៍

ជាការពិតណាស់ ចម្ងាយ ក៏អាចជាសក្ខីភាពមួយ បញ្ជាក់ពីចិត្តស្មោះបានដែរ។ តួយ៉ាង ប្រសិនបើ មនុស្សពីរនាក់ស្រលាញ់គ្នាស្មោះពិតប្រាកដមែន ទោះកាយឃ្លាតឆ្ងាយ កម្រិតណា​ ក៏មិនអាចមកបំផ្លាញ ក្ដីស្នេហាដ៏ស្រស់បំព្រងរបស់ពួកគេបានទេ។

រូបតំណាង
រូបតំណាង

២៖ រក្សាទំនាក់ទំនង តាមប្រព័ន្ធបណ្ដាញសង្គម

ស្របពេល ជំងឺកំពុងផ្ទុះឡើង ប្រជាជននៅក្នុងប្រទេស ដែលបានរងប៉ះពាល់ បាននាំគ្នាសម្ងំនៅក្នុងផ្ទះ មិនអាចចេញក្រៅបាន ដូច្នេះ គូស្នេហ៍ជាច្រើន អាចប្រើប្រាស់បណ្ដាញសង្គម មកធ្វើជាវិធីទាក់ទងបាន តាមរយៈការផ្ញើរសារ ឬការខលនិយាយគ្នា បានដដែល ដើម្បីកុំឲ្យមានភាពឃ្លាតឆ្ងាយពេក និងសម្ព័ន្ធភាពស្នេហា នៅតែអាចផ្អែមល្ហែមបានដដែល។

រូបតំណាង
រូបតំណាង

៣៖ រៀបចំពីគម្រោង ដែលត្រូវធ្វើក្រោយ Covid-19 បានរលាយរួមគ្នា

យ៉ាងណាមិញ ទោះជា យើងទាំងអស់គ្នា មិនអាចទាយទុក មុនដឹងបានថា ជំងឺឆ្លងតាមរយៈ ផ្លូវដង្ហើម​Covid-19 នេះ នឹងរលាយនៅពេលណាក៏ដោយ តែដៃគូនីមួយៗ គួរយកពេលមកពិភាក្សាពី គម្រោងដែលត្រូវធ្វើរួមគ្នា បន្ទាប់ពីCovid-19 បានបាត់ទៅវិញ ដូចជា ពិភាក្សាថា ត្រូវទៅកម្សាន្តនៅទីណា ឬធ្វើអ្វីរួមគ្នាជាដើម។ ការដែលធ្វើបែបនេះ អាចឲ្យដែគូម្ខាងៗ មានសង្ឃឹមថា នឹងបានជួបគ្នាឆាប់ៗនេះ។

រូបតំណាង
រូបតំណាង

៤៖ កុំដាក់សម្ពាធខ្លាំងពេក

ពិតណាស់ថា នៅពេលដែលមនុស្សពីរនាក់ មិនបានជួបគ្នា រយៈពេលជាយូរ ជឿជាក់ថា នឹងមានមនុស្សម្នាក់ មានអារម្មណ៍ធុញថប់ ជាមិនខាន។នាពេលនោះ ភាពមិនទុកចិត្តនឹងកើតមានឡើង ដូច្នេះ  គូស្នេហ៍នីមួយៗ ត្រូវតែបើកចិត្តឲ្យទូលាយ និងមិនគួរដាក់សម្ពាធខ្លាំងពេកនោះទេ។

រូបតំណាង
រូបតំណាង

៥៖ គិតអ្វីដែលវិជ្ជមាន

ទោះជា Covid-19 ធ្វើឲ្យគូស្នេហ៍និមួយៗ ជួបគ្នាមិនបានក្ដី​ តែត្រូវចាំថា កត្តាដែលសំខាន់ គឺត្រូវគិតអ្វី ដែលវិជ្ជមានជានិច្ច។ តួយ៉ាង កុំកើតមានចិត្តសង្ស័យច្រើន ឬក៏ចោទប្រកាន់លើដៃគូម្ខាងទៀត ដែលនាំឲ្យចំណងស្នេហា នឹងមានភាពប្រេះស្រាំជាមិនខាន។ ម៉្យាងទៀត ការដែលគិតវិជ្ជមាន នឹងនាំឲ្យផ្លូវចិត្ត មានភាពស្រស់ស្រាយ សប្បាយចិត្តទាំងសងខាង។

ជារួម ទោះជា ទំនាក់ទំនងស្នេហា ដែលឆ្លងកាត់ ស្ថានភាពCovid-19 ដ៏តានតឹងមួយនេះ អាចឈានទៅមុខបានរលូន ក៏មិនត្រឹមតែ ដោយសារហេតុផលខាងលើ ទាំងអស់នេះនោះទេ សំខាន់ ក៏ពឹងផ្អែកលើថា តើពួកគេស្រលាញ់គ្នាខ្លាំងកម្រិតណា ព្រមទាំងកាន់ដៃគ្នា ជម្នះឱបសគ្គនេះបានដែរឬទេ?

រូបតំណាង
រូបតំណាង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T