ចិត្តបានណាស់! Namcha យកលុយចំណងដៃមង្គលការ ទៅបរិច្ចាគមូលនិធិទប់ស្កាត់Covid-19 រហូតដល់ចំនួន...

//s5.kh1.co/af/af19c922f5b5a89a3180e3d7cea803150174d851.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Namcha បាន​ប្រកាស​ចូល​ខ្លួន ​ជា​ផ្នែក​មួយ ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ មួយ​ចំនួន​ដល់​បុគ្គលិក​ពេទ្យ​ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​COVID-19 នេះ។

ថៃ៖ ស្របពេល​ដែល ​ប្រទេសថៃ ​កំពុង​តែ​ជួប​វិបត្តិ ​នៃ​ការ​ឆ្លង​វីរុសCOVID-19 ក្នុងពេល​ថ្មី​ៗ​នេះ ​តារាចម្រៀង​និង​សម្តែង​ Namcha ក៏បាន​ប្រកាស​ចូល​ខ្លួន ​ជា​ផ្នែក​មួយ ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ មួយ​ចំនួន​ដល់​បុគ្គលិក​ពេទ្យ​ ដែល​កំពុង​តែ​ស្វះ​ស្វែង ​បំពេញ​ក្នុ​ង កិច្ច​ការ​ងារមួយនេះ​ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បើ​យោងតាម​ ការសរសេរបង្ហោះ​​​របស់ Namcha ក្នុង​បណ្តាញ​សង្គម​ Instagram របស់នាង​ ​បាន​ឲ្យ​ដឹង​ថា៖ 

  ទឹក​ប្រាក់​ដែល​ទទួល​បានពី ​មង្គលការ​របស់​ Cha និង​Wao នឹង​ត្រូវ​បាន​បរិច្ចាគចំនួន៧ម៉ឺនបាត ស្មើរនឹង២ពាន់ដុល្លារជាង ​ទៅ​ឲ្យ​មូលនិធិ Ramathibodi ​។ ហើយពួកយើង ​ក៏​សូម​លើក​ទឹក​ចិត្ត​ ដល់​ក្រុម​ការ​ងារ គ្រូ​ពេទ្យ​និង​អ្នក​ជំងឺទាំង​អស់ ​បន្ថែម​ទៀត​ផង​ដែរ។

Namcha

ជាមួយគ្នានេះ​ដែរ បន្ទាប់​ពី Namcha បាន​ប្រកាស​បែប​នេះ​ហើយ ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ ចូល​comment បង្ហាញ​ពី​ការកោត​សរសើរ ​ចំពោះ​ទឹក​ចិត្ត​សប្បុរស ​របស់​គូស្វាមី ភរិយា​ មួយ​គូនេះជា​ខ្លាំង ​ដែល​បាន​គិត​គូរ​នឹង ​ជួយ​ដល់​សង្គម ​ក្នុង​ខណៈពេល​ដែល ​កំពុង​តែ​មាន​បញ្ហា​បែប​នេះ​៕  ​

Namcha 
Namcha 
Namcha និង​ស្វាមី​
Namcha និង​ស្វាមី​
Namcha និង​ស្វាមី​
Namcha និង​ស្វាមី​
Namcha
Namcha
ទឹក​ប្រាក់​ដែល​បាន​បរិច្ចាគ​
ទឹក​ប្រាក់​ដែល​បាន​បរិច្ចាគ​
សារដែល​ Namcha បាន​បង្ហោះ​
សារដែល​ Namcha បាន​បង្ហោះ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T