តែប៉ុណ្ណេះលែងខ្លាចថតរូបស៊ែលហ្វីពេលយប់ទៀតហើយ OPPO Reno3 មានកាមេរ៉ាមុខធំដំបូងគេទំហំ44មេហ្គាភិកស៊ែល! (មានវីដេអូ)

//s5.kh1.co/3c/3cbc3043e1775e7e4f14ad9583a1423439142a60.jpg
បច្ចេកវិទ្យា

 ២៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្នការថតរូបវីដេអូស៊ែលហ្វីបានក្លាយជាសកម្មភាពកម្សាន្តកំពុងពេញនិយមបំផុតសម្រាប់អ្នកលេងបណ្តាញសង្គមនានា។

ភ្នំពេញ៖ បច្ចុប្បន្នការថតរូបវីដេអូស៊ែលហ្វីបានក្លាយជាសកម្មភាពកម្សាន្តកំពុងពេញនិយមបំផុតសម្រាប់អ្នកលេងបណ្តាញសង្គមនានា ដូច្នេះក្រុមហ៊ុន OPPO ល្បីខ្លាំងខាងផលិតទូរស័ព្ទស៊ែលហ្វី បានសម្រិតសម្រាងនូវស្មាតហ្វូនល្អឯក OPPO Reno3 ដែលបំពាក់នូវកាមេរ៉ាមុខទំហំធំបំផុតរហូតដល់ទៅ 44មេហ្គាភិកស៊ែល មានសមត្ថភាពផលិតរូបច្បាស់ស្អាត គ្រប់ប៉ុស្តិ៍គ្រប់ពេល។ អាចពង្រីកមើលផ្ទៃមុខ ភ្នែក សក់ តាមចិត្តចង់មិនបារម្ភខ្លាចបែករូប ទោះបីជាស៊ែលហ្វីពាក់ម៉ាសក៏នៅតែស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Oppo Reno3
Oppo Reno3

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 មេសា 2020 អតិថិជនអាចធ្វើការកក់ទុកមុនស្តេចទូរស័ព្ទស៊ែលហ្វីសាហាវកាមេរ៉ាមុខ 44MP ដំបូងគេបង្អស់ OPPO Reno3 ពណ៌ខ្មៅបែកខៀវ (Midnight Black) និងពណ៌គុជស (Sky White) តាមរយៈ Link ផុសលើហ្វេសប៊ុកផេកម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបានកាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន12សប្តាហ៍។

ការកក់ Oppo Reno3
ការកក់ Oppo Reno3

ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីពរបស់ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមានកាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័ស ប៉ុន្តែសុវត្ថិភាពបំផុត។

Oppo Reno3
Oppo Reno3

ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែលកាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយនិងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់រត់ក្នុងល្បឿន 2.2GHz ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយជាមួយគណនី5។

ជារួម OPPO Reno3 គឺជាជម្រើសល្អបំផុតសម្រាប់អ្នកនិយមថតរូបវីដេអូស៊ែលហ្វី និងស្រឡាញ់ការថតរូបកម្រិតអាជីព។ កក់ទុកមុន OPPO Reno3 ឥឡូវនេះ តម្លៃត្រឹមតែ $359 តែបើកក់ផ្គួបជាមួយនឹងកាសឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $398 (OPPO Enco W31 តម្លៃ $59) អាចសន្សំបាន$20 និងចំណេញបានកាដូបន្ថែមសរុបជាទឹកប្រាក់ $169 រួមជាមួយនឹងការធានាលើគ្រឿងម៉ាស៊ីនរយៈពេលមួយឆ្នាំពេញ និងការជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ទូទាំងប្រទេស៕

Oppo Reno3
Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
រូបភាពថតដោយ​ Oppo Reno3
Oppo Reno3
Oppo Reno3
វីដេអូ
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T