ចុមយក្ស! PSG ត្រៀមចាយលុយធំយកកីឡាករលំដាប់ជួរមុខនៅ Serie A ម្នាក់នេះ

//s5.kh1.co/1e/1e78c40fd7df6af00ca0ca6603369931d46facbc.jpg
កីទ្បា

 ២៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

PSG ត្រៀមចាយលុយធំយកកីឡាករ Kalidou Koulibaly របស់ Napoli

បារាំង៖ ខ្សែការពារ Kalidou Koulibaly ត្រូវបានគេរាយការណ៍ថា ជាគោលដៅកំពូលរបស់ក្រុមអ្នកមាន Paris Saint-Germain នៅបំណាច់រដូវកាលនេះ ដោយក្លិបជើងឯក Ligue 1 គ្រោងផ្ដល់ប្រាក់ពលកម្មទៅដល់កីឡាករសញ្ជាតិសេណេហ្កាល់ រហូតដល់ទៅ ១០លានអឺរ៉ូ ក្នុង១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារវ័យ២៨ឆ្នាំ បានក្លាយជាកីឡាកដ៏លេចធ្លោម្នាក់ ក្រោយផ្ទេរចេញពីក្លិប Genk មកលេងក្នុងក្របខណ្ឌ Serie A តាំងពីឆ្នាំ២០១៤ មក។ ដោយសារតែទម្រង់លេងដ៏ល្អរបស់គេ បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅតំប់អឺរ៉ុប។

ខ្សែការពារ Kalidou Koulibaly
ខ្សែការពារ Kalidou Koulibaly

តួយ៉ាង បើយោងតាមការចុះផ្សាយរបស់កាសែត La Gazzetta dello Sport នាយកផ្នែកកីឡា រ​បស់ក្លិប PSG លោក Leonardo បានបើកកិច្ចចរចាជាមួយនឹងតំណាងរបស់ Koulibaly លោក Fali Ramadani ហើយ ជុំវិញការផ្ទេររនាំងការពាររបស់ក្រុម Napoli រូបនេះ នៅរដូវក្ដៅខាងមុខ។

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបយក្សបារាំងគ្រោងផ្ដល់កិច្ចសន្យារយៈ៥ឆ្នាំ ទៅដល់ Koulibaly អមជាមួយប្រាក់ពលកម្ម យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ១០លានអឺរ៉ូ ក្នុង១រដូវកាល បូកនឹងប្រាក់បន្ថែមផ្សេងៗទៀត ប្រសិនបើកីឡាករសម្រេចគោលដៅណាមួយ ដែលក្លិបចង់បាន។

ខ្សែការពារ Kalidou Koulibaly
ខ្សែការពារ Kalidou Koulibaly

PSG ជឿជាក់ថា អតីតកីឡាកររបស់​ Genk រូបនេះ ជាបេក្ខភាពដ៏ស័ក្ដិសមបំផុត ក្នុងការមកស្នងតំណែងខ្សែការពារសញ្ជាតិប្រេស៊ីលកីឡាករ Thiago Silva ដែលត្រូវបានក្លិបរំពឹងថា អាចនឹងចាកចេញនៅពេលបញ្ចប់រដូវកាល។

គួរបញ្ជាក់ផងដែរថា រយៈពេលជិត៦ឆ្នាំ នៅ Napoli កីឡាករ Koulibaly បង្ហាញខ្លួនសរុបបានលើស ២៣០ប្រកួត ក្នុងនោះគេធ្លាប់រួមចំណែកជួយក្រុមលើកពាន Italian Super Cup បាន១ដង ក្នុងរដូវកាល២០១៤/១៥៕

ប្រភពforzaitalianfootball

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T