ព្រឹកនេះ កម្ពុជា រកឃើញអ្នកឆ្លងCovid-19 ចំនួន៤នាក់បន្ថែម ខណៈអ្នកជាសះស្បើយបាន ២រូបទៀត

//s5.kh1.co/54/54cc415da657b836e89490cc1040e8a160c1543f.jpg
សង្គម

 ២៨-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សូម​មាន​ ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ​នៅ​ពេល​នេះ​កម្ពុជា​ បាន​រក​ឃើញ​អ្នក​ឆ្លង កើ​ន​ឡើង​ដល់ ​១០២នាក់ហើយ។

កម្ពុជា​៖ យោង​តាម​សេចក្តី​ប្រកាស ​តាម​រយៈ​ផេក​ផ្លូវ​ការ ​របស់​ក្រសួង​សុខាភិបាល ​នៅ​ព្រឹកថ្ងៃទី​២៨ ខែមីនា នេះ​បាន​ឲ្យ​ដឹង​ថា​ ​កម្ពុជា​បាន​រក​ឃើញ ​អ្នក​ដែល​មាន​ផ្ទុក ​​វីរុស​COVID-19 ចំនួន​៤ករណី​ បន្ថែម​ទៀតហើយ។ ដូច្នេះ​ រហូត​មកដល់​ពេល​នេះ កម្ពុជា ​មាន​ចំនួន​អ្នក​ឆ្លង ​បាន​កើនឡើងដល់​ ១០២នាក់​ ចំណែក​អ្នក​ជំងឺ​ ដែល​បាន​ជា​សះ​ស្បើយបន្ថែម ចំនួន២នាក់ ​សរុបជារួម​១៣​រូប ហើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់​ផងដែរ ៤​ករណី​ថ្មី​ ​ដែល​ទើបតែ​បាន ​រក​ឃើញ​ថា​មាន ​ផ្ទុក​នៅវីរុសCOVID-19 ថ្មី​គឺ សុទ្ធ​សឹងតែ​ជា ​ជន​ជាតិខ្មែរ​(មក​ពី​ប្រទេសបារាំង) ដែល​មាន​ទីលំនៅ ​នៅក្នុង​រាជធានីភ្នំពេញ​។​ ក្នុង​នោះ​មាន ​បុរស​អាយុ​៦២​ឆ្នាំ(ជា​ឳពុក) ស្រ្តី​អាយុ​៦១​ឆ្នាំ(ជាម្តាយ) បុរស​អាយុ៣៩​ឆ្នាំ(ជាកូន) និង​ស្រ្តី​អាយុ​៣៧​ឆ្នាំ(ជាកូន)។ ហើយបច្ចុប្បន្ន​នេះ ​ពួកគាត់​ទាំងអស់ ត្រូវបានដាក់​ឲ្យ​សម្រាកព្យាបាល​ នៅមណ្ឌល​សុខភាព ​ចាក់​អង្រែក្រោម រាជធានីភ្នំពេញ​ ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

សេចក្តី​ប្រកាសរបស់ក្រសួង​សុខាភិបាល 
សេចក្តី​ប្រកាសរបស់ក្រសួង​សុខាភិបាល 
សេចក្តី​ប្រកាសរបស់ក្រសួង​សុខាភិបាល 
សេចក្តី​ប្រកាសរបស់ក្រសួង​សុខាភិបាល 
ក្រុម​គ្រូពេទ្យ
ក្រុម​គ្រូពេទ្យ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T