ជនជាតិបរទេស ដែលផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ រួចទុកលើទូATM ពេលនេះ ប៉ូលីសឃាត់ខ្លួនហើយ​

//s5.kh1.co/63/6367332d824f0caac4dc06a0b79ff825ca46f7b4.jpg
សង្គម

 ២៧-មីនា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ ទៅលើសកម្មភាពជនជាតិបរទេសម្នាក់ ដែលផ្តិតទឹកមាត់ លាបលើលុយក្លែងក្លាយ រួចទុកនៅលើទូATM  បានធ្វើឲ្យមហាជន មានការភិតភ័យយ៉ាងខ្លាំង ដោយមិនដឹងថា បុរសរូបនេះ មានបំណងអ្វី ឬក៏មានជំងឺអ្វី ជាប់នៅនឹងខ្លួន បានជាធ្វើទង្វើបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយការខិតខំ ស្វែងរក ពីក្រុមសមត្ថកិច្ច ទីបំផុត កាលពី១ម៉ោងមុន សមត្ថកិច្ច ក៏បានរកឃើញ និងចាប់ឃាត់ខ្លួន  ជនជាតិបរទេសរូបនេះ បានហើយ នៅឯនៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្នុងនោះ ផេកផ្លូវការ របស់ស្នងការរាជធានីភ្នំពេញ បានសរសេរខាងលើរូបភាពថា៖

ជនបរទេសម្នាក់ដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយដាក់ចោលលេីទូ ATM អេសុីលីដា ជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ ។ជនបរទេសដែលបានផ្តិតទឹកមាត់ដាក់លុយទុកលេីទូ ATM នៅម្តុំសាលានីម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកដៃផ្តិតទឹកមាត់ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កំលាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាលចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ ។

ជនជាតិបរទេស ដែលផ្តិតទឹកមាត់លើលុយក្លែងក្លាយ
ជនជាតិបរទេស ដែលផ្តិតទឹកមាត់លើលុយក្លែងក្លាយ
ជនជាតិបរទេស ដែលផ្តិតទឹកមាត់លើលុយក្លែងក្លាយ
ជនជាតិបរទេស ដែលផ្តិតទឹកមាត់លើលុយក្លែងក្លាយ
ជនជាតិបរទេសឃាត់ខ្លួនបាន
ជនជាតិបរទេសឃាត់ខ្លួនបាន
ជនជាតិបរទេសឃាត់ខ្លួនបាន
ជនជាតិបរទេសឃាត់ខ្លួនបាន

រូបភាពពី៖ ផេកផ្លូវការ ស្នងការរាជធានីភ្នំពេញ

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T