ប្រទេសកំពុងមានCovid-19 YaYa ចំណាយលុយ ៣លាន​បាត ឧបត្ថម្ភ​ដល់មន្ទីរពេទ្យ

//s5.kh1.co/78/780ad39d8fcff319a9f31a1931ea702faab4b21a.jpg
នារី

 ២៨-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

តារាថៃ ៖ តារាសម្តែងរបស់ថៃដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំលេងប្រកបដោយប្រជាប្រិយភាពខ្លាំង​លើវិស័យ​សម្តែង តារាស្រី Yaya-Urasaya Spandund ត្រូវបានគេដឹងថា បានចំណាយថវិកាសរុបចំនួនដល់ទៅ​៣លាន​បាត ដើម្បីឧបត្ថម្ភទៅកាន់មន្ទីរពេទ្យ ដើម្បីចាយវាយលើសម្ភារៈបរិក្ខារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដែលកំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះគេឃើញមានការបង្ហោះលើគណនីយ IG ផ្ទាល់ខ្លួនរបស់លោក Doctor Kong-Sorawit Subun បានបង្ហោះក្នុងន័យថ្លែងអំណរគុណទោដល់តារាសម្តែងស្រី YAYA ដែលបានបរិច្ចាកទឹកប្រាក់ចំនួន ៥សែនបាត ទៅកាន់មូនិធិ Phramongkutklao Hospital Foundation ដើម្បីយកថវិកាទាំងនោះទៅទិញ​បរិក្ខារ​ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលរងគ្រោះដោយសារវីរុស Covid-19 ។

លើលពីនេះទៅទៀត អ្នកគាំទ្ររបស់ Yaya ម្នាក់បានទម្លាយឲ្យដឹងអំពីចំនួនទឹកប្រាក់ដែល តារាស្រីរូបនេះ​បាន​ចំណាយជួយឧបត្ថម្ភទៅកាន់មន្ទីរពេទ្យចំនួន៥ផ្សេងទៀត ដែលក្នុងមួយមន្ទីរពេទ្យ ឧបត្ថម្ភចំនួន៥សែនបាត ដែល​សរុបទាំងអស់៦មន្ទីរពេទ្យ ស្មើនឹងចំនួនទឹកប្រាក់៣លានបាត ៕

រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
រូបភាពរបាយការណ៍ ផ្ទេរប្រាក់ទៅមន្ទីរពេទ្យរបស់ YAYA
YAYA
YAYA
YAYA
YAYA
YAYA
YAYA
YAYA
YAYA
YAYA
YAYA
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T