ដោយសារជម្ងឺ Covid-១៩? សេះប្រណាំងរាប់សិបក្បាលបានងាប់នៅកូរ៉ាត

//s5.kh1.co/5a/5a41da046453034c167c22f834ff7849c6a9adbd.png
សង្គម

 ២៧-មីនា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានសេះប្រណាំងចំនួន ៤២ ក្បាលបានងាប់ដោយសារជម្ងឺម្យ៉ាងដែលក្រុមពេទ្យសត្វ សង្ស័យថាជាករណីដំបូងនៃជម្ងឺសេះនៅអាហ្វ្រិក។

ថៃ៖ យ៉ាងហោចណាស់មានសេះប្រណាំងចំនួន ៤២ ក្បាលបានងាប់ដោយសារជម្ងឺម្យ៉ាងដែលក្រុមពេទ្យសត្វសង្ស័យថាជាករណីដំបូងនៃជម្ងឺសេះនៅអាហ្វ្រិក។ លោក Pasawee Somjai ជាពេទ្យសត្វនៅការិយាល័យមន្ទីរអភិវឌ្ឍន៍បសុសត្វខេត្តបាននិយាយថា សត្វដែលងាប់ទាំងនេះត្រូវបានគេរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យក្រោលសេះមួយនៅក្នុងស្រុកប៉ាកជុង (Pak Chong)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=620,h=413,q=100/e7/e7683d93f0bd6989c22897984789a3764ecc2065.jpg

លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីក្រោលសេះឬទីតាំងរបស់ពួកគេឬនៅពេលដែលការស្លាប់បានកើតឡើងឡើយ។ លោកបាននិយាយថាគំរូពីគ្រោងឆ្អឹងត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យលម្អិតនៅវិទ្យាស្ថានជាតិសុខភាពសត្វ។ ជម្ងឺសេះអាហ្រ្វិកគឺជាជំងឺដ៏សាហាវមួយដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក។ ដែលភាគច្រើនវាវាយប្រហារទៅលើសេះ និងសត្វលាដែលជាសត្វសម្រាប់ដឹកជញ្ជូន។

វីរុសនេះវាយប្រហារសួត និងប្រព័ន្ធដកដង្ហើមយ៉ាងឆាប់រហ័ស ហើយអាចសម្លាប់សេះបានក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ លោក Pasawee បាននិយាយថាសេះដែលងាប់ទាំងអស់នៅក្នុងខេត្តត្រូវបានកប់ដើម្បីការពារការរីករាលដាលនៃជម្ងឺនេះដល់សត្វដទៃទៀត។

https://s5.kh1.co/__image/w=280,h=157,q=100/97/9740bd3744f98c49f011278bfcd455040aebc3cf.jpg

ការងាប់នេះអាចកើតឡើងមុនថ្ងៃព្រហស្បតិ៍ ខណៈសហព័ន្ធជិះសេះថៃបានចេញលិខិតមួយចុះថ្ងៃទី ២៦ ខែមីនា ណែនាំដល់សមាជិកទាំងអស់ឲ្យបញ្ឈប់ការជិះសេះទាំងនោះចេញពីតំបន់របស់ពួកគេដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺសេះអាហ្រ្វិកនេះ។ លិខិតនោះត្រូវបានចេញបន្ទាប់ពីសហព័ន្ធត្រូវបានជូនដំណឹងអំពីការងាប់ភ្លាមៗ នៃសត្វសេះនៅតាមក្រោលជាច្រើននៅផ្នែកខ្លះនៃតំបន់ភាគឦសាន៕

https://s5.kh1.co/__image/w=650,h=330,q=100/5a/5a41da046453034c167c22f834ff7849c6a9adbd.png
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T