កីឡាករចាស់វស្សានៅ Chelsea ម្នាក់សង្ឃឹមថានឹងអាចបន្តរួមរស់ជាមួយក្លឹបទៀត

//s5.kh1.co/7f/7fec741022a4fb8426bf0df668950231b30b2f63.jpg
កីទ្បា

 ២៧-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

កីឡាករតំបន់ប្រយុទ្ធរបស់ Chelsea កីឡាករ Pedro ចង់បន្តរួមរស់ជាមួយក្លឹបបន្តរទៀត ខណៈដែលសារព័ត៌មានជាច្រើនថាគាត់នឹងចាកចេញ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Pedro ត្រូវបានគេនិយាយថានឹងចាកចេញពី Chelsea នៅចុងរដូវកាលនេះ ខណៈដែលកុងត្រារបស់គាត់ជាមួយក្លឹបនឹងដាច់នៅចប់រដូវកាលនេះដូចគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិននឹងរឿងនេះ Pedro ផ្ទាល់បាននិយាយពាក្យក្នុងចិត្តថា គាត់នៅតែចង់បន្តរួមរស់ជាមួយ Chelsea នៅ Premier League ទៀត បើទោះជាអនាគតរបស់គាត់ហាក់នៅស្រពេចស្រពិលនៅឡើយ។

https://s5.kh1.co/__image/w=650,h=433,q=100/75/7553479251a7e85b2be0b72cde40431f3ab46965.png

កីឡាករតំបន់ប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានថ្លែងប្រាប់ប្រព័ន្ធព័ត៌មានរបស់ក្លឹបផ្ទាល់បែបនេះថា៖ "ដូចជាអ្នករាល់គ្នាដឹងហើយថា កុងត្រារបស់ខ្ញុំនឹងដាច់នៅខែ៥ តែខ្ញុំមិនទាន់បានជជែកជាមួយក្លឹបនៅឡើយ ថាតើត្រូវសម្រេចយ៉ាងណា បន្តកុងត្រាថ្មី ឬចាកចេញ។"

Pedro បន្ត៖ "ខ្ញុំបានឃើញអ្នកគាំទ្រ Chelsea បង្ហោះជាច្រើន ដោយនិយាយពាក្យលា និងអរគុណខ្ញុំសម្រាប់ពេលវេលាដែលខ្ញុំបានជួយ Chelsea។ នេះជារឿងដែលគួរឲ្យសរសើរមែនទែន ប៉ុន្តែខ្ញុំសូមប្រាប់ទៅអ្នកគាំទ្រទាំងអស់គ្នាថា កុងត្រារបស់ខ្ញុំជិតផុតហើយ ប៉ុន្តែខ្ញុំនៅតែអាចជជែកជាមួយក្លឹបបាន ។ ក្តីសង្ឃឹមរបស់ខ្ញុំ គឺចង់ឲ្យអាចបន្តនៅ Chelsea បាន ប៉ុន្តែពិតណាស់ យើងមិនដឹងទេថា នឹងមានរឿងអ្វីកើតឡើង ខ្ញុំត្រូវតែនិយាយជាមួយក្លឹប ហើយយើងនឹងដឹងថា មានអ្វីកើតឡើង។"

Pedro
Pedro

គួររំលឹកផងដែរថា Pedro បានបង្ហាញខ្លួនបាន១៨ប្រកួតឲ្យ Chelsea ក្នុងរដូវកាលនេះ ព្រមទាំងបានរកគ្រាប់បាល់បាន២គ្រាប់ និងជួយឲ្យក្រុមឡើងឈរ Top 4 កំពូលតារាង ខណៈដែលរដូវកាល Premier league ត្រូវជាប់គាំងដោយសារ Covid-19៕

Pedro
Pedro
Pedro
Pedro
Pedro
Pedro

ប្រភពonefootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T