ស្ថានទូតខ្មែរប្រចាំប្រទេសថៃ៖ លើកលែងការផាកពិន័យលើ​ពល​ករ​ខ្មែរ ដែលផុត​សុពល​ភាព​ស្នាក់នៅ

//s5.kh1.co/01/010b78a125d1f08c9d17f4bfd1becd948d6a771d.jpg
សង្គម

 ២៧-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានបញ្ជាក់ឲ្យពលករខ្មែរបន្តស្នាក់នៅជាបណ្តោះអាសន្ននៅប្រទេសថៃ

ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានបញ្ជាក់ឲ្យពលករខ្មែរបន្តស្នាក់នៅជាបណ្តោះអាសន្ននៅប្រទេសថៃ ដល់ថ្ងៃទី ៣០ មិថុនា ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ ​(Over Stay)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់របស់ស្ថានទូតយ៉ាងដូច្នេះធ្វើឡើង ដោយស្ថាប័នខាងលើអះអាងថា ក្នុងស្ថានភាពនៃការរីករាលដាល​កូវីដ១៩ រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃ២៦មីនា ដល់៣០មេសា ២០២០ ដោយមិនអនុញ្ញាត​ឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា និងថៃនោះទេ ដែលជាហេតុធ្វើ​ឲ្យពលករ​ខ្មែរមួយចំនួន ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងផុតសុពលភាពប័ណ្ណអនុញ្ញាតការងារ។

ក្នុងលិខិតចុះថ្ងៃ ២៦ មីនា ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានបន្ថែមថា ក្នុងករណីពលករខ្មែរ ត្រូវការធ្វើការបន្ត ត្រូវឲ្យនិយោជកបញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរការងារតាមរយៈប្រព័ន្ធអនឡាញត្រឹមថ្ងៃទី៣១ មីនា ដើម្បីបន្តធ្វើការជាណ្តោះអាសន្នរហូតដល់ថ្ងៃទី៣០ មិថុនា ២០២០៕

https://s5.kh1.co/__image/w=650,h=921,q=100/00/00276eaa0e41b5052e30eb6d8a8f7e711e025d9d.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T