ហ្វេនៗកាន់តែសប្បាយចិត្ត ក្រោយពី Matthew បង្ហាញអាការៈបែបនេះ ក្រោយឆ្លងជំងឺCovid-19

//s5.kh1.co/26/26ef768e39d5236c313bcd76b3db0a2d754a84ac.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បន្ទាប់ពីគូស្វាមីភរិយា របស់តារាសម្ដែងប្រុសស្រី លោក Matthew និង នាង Lydia បានវិលត្រឡប់មកជួបជុំគ្នាម្ដងទៀត លោក Matthew ក៏បានបង្ហាញពីអាការៈរបស់អ្នកទាំងពីរ ដែលបានធូស្បើយច្រើនជាងមុន ឲ្យហ្វេនៗនិងមិត្តជាច្រើនសប្បាយចិត្តគ្រប់ៗគ្នា

ថៃ៖ បន្ទាប់ពី ត្រូវបានព្យាបាលខ្លួន ដាច់ដោយឡែកពីគ្នា អស់រយៈពេលជាច្រើនថ្ងៃមក Matthew និង Lydia ក៏បានមកជួបជុំ ស្វាមីភរិយាម្ដងទៀត ដែលជារឿងដ៏ល្អបំផុត សម្រាប់អ្នកទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលរឹតល្អប្រសើរជាងនេះទៅទៀត នោះគឺ ថ្មីៗនេះ Matthew បានបង្ហោះរូបភាព គូជាមួយនឹង ភរិយារបស់ខ្លួន ជាមួយនឹងសារ ដែលបានរៀបរាប់ពី អាការៈរបស់ អ្នកទាំងពីរផងដែរ។ នៅក្នុងនោះដែរ លោកបានរៀបរាប់ថា៖ 

ជំរាបសួរ សូមបង្ហាញពីព័ត៌មាន នៃរោគសញ្ញាចុងក្រោយ នៃ Covid -19 របស់ពួកយើង។ រាងកាយរបស់ពួកយើងទាំងពីរ មានអារម្មណ៍ថាល្អ ពិតជាមានភាពធម្មតា តែមានផលប៉ះពាល់ខ្លះពីថ្នាំ (ថ្ងៃនេះ គឺញ៉ាំនៅក្នុងថ្ងៃចុងក្រោយ ហើយ គ្រប់ ១០ ថ្ងៃ តែម្ដង ) បន្តរង់ចាំពិនិត្យមើល កាំរស្មីអ៊ិច ទៅលើសួតម្តងទៀតឱ្យប្រាកដសិន សំខាន់ជាងនេះទៀត រង់ចាំលទ្ធផលនៃតេស្ត Covid-19 ម្ដងទៀត។ កាលពីថ្ងៃមុន ធ្វើតេស្តហើយ តែលទ្ធផលដែលទទួលបាន នៅតែមានភាពវិជ្ជមាន មានន័យថា ការឆ្លងនៅតែត្រូវបានរកឃើញ នៅក្នុងខ្លួនរបស់យើង។ ប៉ុន្តែមិនអាចប្រាប់បានទេថា តើការបង្ករោគ គឺសកម្ម ឬមិនសកម្ម ប៉ុន្តែមិនអីទេ យើងរស់នៅជាមួយគ្នាបាន មិនឯកោនោះទេ គ្រាន់តែនឹកដល់កូនទាំង ២ នាក់ ហើយការលើកទឹកចិត្តពីមិត្តភក្តិបងប្អូនប្រុសស្រី នៅទូទាំងប្រទេស បានផ្តល់ឱ្យយើងនូវ ថាមពលពិតប្រាកដរាល់ថ្ងៃ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ពួកគេស្រឡាញ់ការងាររបស់ពួកគេណាស់ ហើយបានលះបង់យ៉ាងច្រើន។ ដើម្បីថែរក្សាសុខភាពរបស់ ប្រជាជនទាំងអស់ សូមស្នាក់នៅផ្ទះ នៅក្នុងរយៈពេលនេះសិន ជាពិសេសក្មេងៗ ដែលងាយនឹងធុញទ្រាន់ កុំប្រញាប់ចង់ជួបមិត្តភក្តិ វាអាចប៉ះពាល់ដល់គ្រួសារ។ តស៊ូណា អ្នកគ្រប់គ្នា យើងនឹងឆ្លងកាត់វាជាមួយគ្នា។

Matthew

ក្រោយពីបានជ្រាបហើយ បណ្ដាហ្វេនៗ និង មិត្តៗរួមអាជីពជាច្រើន កាន់តែមានភាពសប្បាយរីករាយ ដែលបានឃើញអ្នកទាំងពីរ មានអាការៈធូរស្បើយជាងមុន ព្រមទាំង ជូនពរឲ្យអ្នកទាំងពីរ ឆាប់ជាក្នុងពេលឆាប់ៗនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Matthew 
Matthew 
Matthew 
Matthew 
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T