ចុមខ្លាំងបាត់! Man City អន្ទះសាចង់បានកីឡាករឆ្នើមរូបនេះពី Juventus ខ្លាំងណាស់

//s5.kh1.co/ab/ab528272e5af8e3913652969de0cb3f9508b4fa5.jpg
កីទ្បា

 ២៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man City អន្ទះសាចង់បានខ្សែការពារឆ្នើម កីឡាករ Leonardo Bonucci ពី Juventus

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola ត្រូវបានរាយការណ៍មកថា នៅទីផ្សាររដូវក្ដៅខាងមុខ លោកចាប់អារម្មណ៍ចង់បានរនាំងការពាររបស់ Juventus កីឡាករ Leonardo Bonucci។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Leonardo Bonucci
កីឡាករ Leonardo Bonucci

ក្លិបជើងឯកក្របខណ្ឌ Premier League រដូវកាលមុនរំពឹងថាយ៉ាងហោចណាស់ក៏អាចនាំយកកីឡាករថ្មីលេងក្នុងតួនាតីខ្សែការពារកណ្ដាលម្នាក់ដែរនៅទីផ្សាររដូវក្ដៅ សម្រាប់ពង្រឹងក្រុមនៅរដូវកាលក្រោយ ២០២១-២០២២។

លោក Pep ហាក់ឈឺក្បាលខ្លាំងក្រោយ John Stones និង Nicolas Otamendi រ៉ាប់រងការងាធ្ងន់នៅតំបន់ខាងក្រោមរបស់ Man City ក្នុងរដូវកាលនេះ ខណៈ Aymeri Laporte មានបញ្ហារបួសជង្គង់រយៈពេលយូរ ចំណែកឯ Fernandinho ក៏របួសដូចគ្នាដែរ។

លោក Pep Guardiola 
លោក Pep Guardiola 

បើតាមការចុះផ្សាយរបស់កាសែត Calciomercato លោក Pep Guardiola បានសម្លឹងឃើញខ្សែការពារសំខាន់របស់ Juventus កីឡាករ Bonucci ក្នុងការនាំយកជម្រើសជាតិអ៊ីតាលីរូបនេះមកលេងនៅកីឡដ្ឋាន Etihad។

កីឡាករវ័យ៣២ឆ្នាំបានផ្លាស់ពី Juventus ទៅចូលរួមជាមួយ AC Milan កាលពីរដូវក្ដៅឆ្នាំ២០១៧ ហើយបានត្រឡប់មកកាន់ទីក្រុង Turin វិញនៅឆ្នាំបន្ទាប់។ សម្រាប់កិច្ចសន្យារបស់កីឡាករជម្រើសជាតិអ៊ីតាលី និងក្លិបជើងឯកអ៊ីតាលីនឹងផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២៤។

កីឡាករ Leonardo Bonucci
កីឡាករ Leonardo Bonucci

គួរឲ្យដឹងផងដែរថា សម្រាប់រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Maurizio Sarri កីឡាករ Leonardo Bonucci ចូលលេងឲ្យ Juventus បានចំនួន៣៤ប្រកួត៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T