TICK COFFEE បរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19!

//s5.kh1.co/96/96768e14803721dda4e42fe2dbf85a0318816dc1.jpg
សង្គម

 ២៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជាយើង កាន់តែមានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជាយើង កាន់តែមានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ហាងកាហ្វេ TICK COFFEE ក៏បានបរិច្ចាគនូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយនេះគឺជាការរួមចំណែកជួយសង្គមមួយផ្នែក ក្នុងខណៈពេលដែលប្រទេសជាតិកំពុងតែជួបប្រទះនូវបញ្ហា ដែលត្រូវប្រឈមមុខដោះស្រាយជាបន្ទាន់៕

TICK COFFEE បរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ
TICK COFFEE បរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T