អ្នកជំងឺកូវីដ-១៩ ម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីរត់ចេញពីមន្ទីរពេទ្យនៅថៃ

//s5.kh1.co/d9/d9fe42ab547bee1a2db8621132db07dbe87ae45a.jpg
សង្គម

 ២៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកជំងឺកូវីដ-១៩ វ័យ ២៥ ឆ្នាំម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ក្រោយប៉ូលិសចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីរត់ចេញពីមន្ទីរពេទ្យក្នុងខេត្ដ Krabi ជាកន្លែងដែលរូបគេកំពុងព្យាបាលជំងឺ

ថៃ៖ អ្នកជំងឺកូវីដ-១៩ វ័យ ២៥ ឆ្នាំម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ក្រោយប៉ូលិសចាប់ខ្លួនបានកាលពីថ្ងៃពុធ បន្ទាប់ពីរត់ចេញពីមន្ទីរពេទ្យក្នុងខេត្ដ Krabi ជាកន្លែងដែលរូបគេកំពុងព្យាបាលជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងតាមលោកវេជ្ជបណ្ឌិត Supoj Phukaoluan ប្រធានមន្ទីរពេទ្យ Krabi បានឲ្យដឹងថា អ្នកជំងឺខាងលើបានធ្វើដំណើរមកពីកោះ Phi Phi ហើយបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ២១ ខែ មីនា។ ហើយនៅថ្ងៃដដែលនោះ អ្នកជំងឺរូបនេះ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ដោយសម្រាកក្នុងបន្ទប់នៅជាន់ទីមួយនៃអគារខួបលើកទី៤៥ របស់មន្ទីរពេទ្យ Krabi ។ លុះដល់ល្ងាចថ្ងៃ ពុធ ទី ២៥ ខែ មីនា អ្នកជំងឺម្នាក់នេះបានបាត់ខ្លួនពីបន្ទប់តែម្ដង។ ហើយជុំវិញករណីនេះដែរ ក្រុមគ្រូពេទ្យបានសន្មត់ថា រូបគេបានរត់ចេញពីមន្ទីរពេទ្យដោយលោតតាមយ៉រនៃអគារ។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ក្រោយពេលអ្នកជំងឺបាត់ខ្លួនភ្លាមៗ ខាងមន្ទីរពេទ្យបានទាក់ទងទៅស្ថានីយប៉ូលិស Maung Krabi ដើម្បីតាមរក។ លុះដល់យប់ថ្ងៃដដែល ក៏ស្រាប់តែបុគ្គលិកដឹកជញ្ជូន បានជូនដំណឹងមកមន្ទីរពេទ្យថា ពួកគេបានរកឃើញបុរសម្នាក់ ដែលមានអាការគ្រុនក្ដៅខ្លាំង កំពុងតែព្យាយាមឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យនៅស្ថានីយរថយន្ដក្រុង Krabi

នៅទីបំផុត អ្នកជំងឺរូបនោះត្រូវបានប៉ូលិសចាប់ខ្លួន ហើយបញ្ជូនទៅព្យាបាលបន្ដ ប៉ុន្ដែរូបគេនឹងត្រូវរងការចោទប្រកាន់ពីបទ រំលោភច្បាប់ស្ដីពីជំងឺឆ្លង BE 2558

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T