អ្នកជំនាញ៖ ​វីរុសកូរ៉ូណា នៅតែអាចបន្តរស់នៅក្នុងសួត បើទោះបីអ្នកជំងឺស្លាប់ក៏ដោយ ​

//s5.kh1.co/eb/eb936c5c1d4cabedf14c8608ab4df7a4e00547ea.jpg
សង្គម

 ២៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលវីរុស​កូរ៉ូណាចូលដល់ក្នុងខ្លួនអ្នកជំងឺ វានឹងសំដៅទៅរកសួតមុនគេ

បរទេស៖ ក្រុមអ្នកជំនាញដែលបានធ្វើកោសល្យវិច័យលើសាកសពអ្នកជំងឺកូរ៉ូណា​ចំនួន ២៩នាក់ ​បានបង្ហាញថា វីរុសនេះនៅតែបន្ត​រស់នៅក្នុងសួត​ បើទោះបីអ្នកជំងឺស្លាប់ក៏ដោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

លោក Wang Guiqiang ដែលជាប្រធាននាយកដ្ឋានជំងឺឆ្លងនៃមន្ទីរពេទ្យ Beijing University Hospital ប្រទេសចិនបាននិយាយថា៖

នៅពេលដែលវីរុស​កូរ៉ូណាចូលដល់ក្នុងខ្លួនអ្នកជំងឺ វានឹងសំដៅទៅរកសួតមុនគេ បន្ទាប់មកទៀតវានឹងចាប់ផ្តើម​​ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយបន្តទៅបំផ្លាញសរីរាង្គសំខាន់ៗដូចជា បេះដូង ថ្លើម និងតម្រងនោម។

Wang Guiqiang
រូបភាព 3D ដែលបង្ហាញពីសួតរបស់អ្នកជំងឺ ​ផ្ទុកវីរុសកូរ៉ូណា​
រូបភាព 3D ដែលបង្ហាញពីសួតរបស់អ្នកជំងឺ ​ផ្ទុកវីរុសកូរ៉ូណា​

លោក  Guiqiang ​ បាននិយាយទៀតថា៖

​នៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ ​លទ្ធភាពនៃការឆ្លងបាក់តេរី មេរោគផ្សិតនឹងកើនឡើង​​ ហើយអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គឺប្រឈមនឹងការស្លាប់ខ្ពស់បំផុត ដោយសារជំងឺច្រើនទៀតអាចឆ្លងចូលបានយ៉ាងងាយ​។

Wang Guiqiang
រូបតំណាង
រូបតំណាង

គួររម្លឹកផងដែរថា វីរុសកូរ៉ូណាឬកូវីត-១៩ ​ត្រូវបានគេរកឃើញដំបូងគេ នៅក្នុងទីក្រុងវូហានខេត្តហ៊ូប៉ី​ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក វីរុសនេះ​បានឆ្លងរាលដាល​ដល់ជាង ១៩០ ប្រទេស​នៅទូទាំងពិភពលោក​ ដោយក្នុងនោះ មានមនុស្ស​ជាង ៥៣៦,៦១៧ នាក់បានឆ្លងវីរុសនេះ ហើយអ្នកជំងឺប្រមាណ ២៤,១១៨ នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ៕

រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T