ដោយសារការងារសង្គម Tono ខំហែលទឹក ឡើងខូចមុខអស់ហើយ ដល់ថ្នាក់មើលមិនចង់ស្គាល់

//s5.kh1.co/e7/e7a16950415cbaca9f009d1427394846aedd9507.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយបេសកម្មមួយ ត្រូវបានបញ្ចាប់​ អ្វីដែលយើងសង្កេតឃើញនោះ គឺរូបសម្រស់របស់ Tono មានការប្រែប្រួលខ្លាំង ជាពិសេសគឺ ផ្ទៃមុខតែម្ដង ដោយមុខរបស់លោក មានសភាពខ្មៅស្រអាប់ និង ក្រហម។

ថៃ៖ ប្រិយមិត្តអ្នកអានច្បាស់ជា បានដឹងហើយថា តារាចម្រៀង និងតារាសម្ដែង លោក Tono Pakin បានចូលរួមនៅក្នុងកម្មវិធីបេសកម្មក្នុងគម្រោង «ONE MAN & THE SEA» ដែលបេសកម្មមួយនេះ តម្រូវឲ្យអ្នកស្នាក់ចិត្តហែលទឹក ឆ្លងកាត់កោះ ក្នុងរយៈចម្ងាយជាច្រើន គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ស្របពេលដែល Tono បានហែលទឹក រូបលោកក៏បានជួបបញ្ហាមួយផងដែរ ដែលធ្វើឲ្យលោក រងរបួសស្មាទាំងសងខាង ដែលត្រូវបញ្ឈប់ រូបលោកភ្លាម ដើម្បីធ្វើការព្យាបាល។ យើងដឹងហើយថា ការហែលទឹកឆ្លងកាត់កោះ វាជារឿងមួយដែលពិបាក ហើយអាចនឹងជួបបញ្ហាជាច្រើនផងដែរ ហើយការហែលទឹក​ វាអាចប្រឈមជាមួយកម្ដៅថ្ងៃ និងការអស់កម្លាំងជាដើម។

ជាការពិតណាស់ ក្រោយបេសកម្មមួយនេះ ត្រូវបានបញ្ចាប់​ អ្វីដែលយើងសង្កេតឃើញនោះ គឺរូបសម្រស់ របស់លោកមានការប្រែប្រួលខ្លាំង ជាពិសេសគឹផ្ទៃមុខតែម្ដង ដោយមុខមានសភាពខ្មៅស្រអាប់ និងក្រហមដោយសារ ត្រូវកម្ដៅថ្ងៃច្រើនពេក៕

អាចនិយាយបានថា Tono ជាតារាប្រុសម្នាក់ ដែលចូលរួមជួយដល់ការងារសង្គម រូបលោក មិនបានភ័យព្រួយរឿងបាក់សម្រស់ ឬ ខូចមុខអ្វីសោះឡើយ បើទោះបី សម្រស់របស់លោក ប្រែប្រួលក៏នៅមានហ្វេនគាំទ្រ និងលើកទឹកចិត្តដល់រូបលោក កាន់តែខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក Tono Pakin
  លោក Tono Pakin
  លោក Tono Pakin
  លោក Tono Pakin
  លោក Tono Pakin
  លោក Tono Pakin
  Tono ក្រោយហែលទឹក
  Tono ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
Tono Pakin ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
Tono Pakin ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
Tono Pakin ក្រោយហែលទឹក
 Tono Pakin ក្រោយហែលទឹក
Tono Pakin ក្រោយហែលទឹក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T