ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

//s5.kh1.co/35/3585f2f704fa5601c7aedf6909e53bd300b173d0.jpg
បច្ចេកវិទ្យា

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីក្រុងបូឡូញ៉ា ប្រទេសអ៉ីតាលី ចុះថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២០៖ Fiscal Year ២០១៩ (ចាប់ពីថ្ងៃទី១ មករា-៣១ ធ្នូ) Automobili Lamborghini S.p.A បានទទួលនូវលទ្ធផលដ៏ល្អបំផុតដែលពុំធ្លាប់មានពីមុនមក ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំ។ ជាក់ស្តែងអ្នកផលិតរថយន្តស្ព័រ​អ៉ីតាលីនេះ បានទទួលជោគជ័យលើសពីការរំពឹងទុក ដែលក្នុងនោះមានផ្តោតសំខាន់ទៅលើគោលការណ៍ធំៗមួយចំនួនដូចជាការលក់ដែលទទួលបាននូវផលចំណេញយ៉ាងច្រើនក្រាស់ក្រាល និងពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការបង្កើតរថយន្តនេះអស់រយៈកាល ៥៦ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភាពជោគជ័យទាំងឡាយដែលមាននៅក្នុងឆ្នាំ២០១៩ ត្រូវបានគ្របដណ្តប់ និងទទួលផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវីរុសកូរ៉ូណាដែលកំពុងតែរីករាលដាលទូទាំងពិភពលោក។ ទាំងនេះបាននឹងក្លាយជាការប្រឈមដ៏ធំសម្បើមមួយដែលពិភពលោកកំពុងជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ។

ក្រុមហ៊ុន Automobili Lamborghini 
ក្រុមហ៊ុន Automobili Lamborghini 

លោក Stefano Domenicali ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini បានលើកឡើងថា៖ 

នៅក្នុងឆ្នាំ Fiscal Year ២០១៩កន្លងទៅនេះ, Lamborghini បានបន្តស្ថេរភាពនៅក្នុងការរីកចម្រើន និង កំណត់នូវប្រវត្តិសាស្ត្រថ្មីៗជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ ខណៈពេល ដែលយើងកំពុងតែរីករាយជាមួយនឹងភាពជោគជ័យ យើងក៏ចាំបាច់ស្វែងយល់បន្ថែមអំពីទស្សនៈ របស់មនុស្សជុំវិញ ក៏ដូចជាដៃគូសហការណ៍ដទៃទៀតដែលកំពុងប្រឈមទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

ក្រុមហ៊ុន Automobili Lamborghini 
ក្រុមហ៊ុន Automobili Lamborghini 

គេអាចនិយាយបានថាប្រទេស កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលពុំមាននរណាម្នាក់ធ្លាប់គិតថានឹងអាចកើតឡើងឡើយ។ តាំងនាមជាតំណាងឲ្យក្រុមហ៊ុន សូមធ្វើការថ្លែងអំណរគុណទៅកាន់អ្នកដែលកំពុងបំរើនៅក្នុងវិស័យសុខាភិបាល ស្ថាប័នសុខាភិបាល និងកងកម្លាំងសន្តិសុខទាំងអស់ដែលកំពុងតែរួមកម្លាំងគ្នាយ៉ាងស្វិតស្វាញក្នុងប្រយុទ្ធ ប្រឆាំង និងគ្រប់គ្រងការវិវត្តន៍នៃស្ថានភាពដ៏តឹងតែងមួយនេះ។ 

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ វាបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការគិត និង ទម្លាប់របស់គ្រប់គ្នានៅទីនេះ ដោយឆ្លុះបញ្ចាំងតាមរយៈពិភពលោកទាំងមូល។ កត្តាទាំងនេះជម្រុញឲ្យគេទាំងអស់គ្នា ចាំបាច់ត្រៀមខ្លួនទទួលយក និងស្វែងរកវិធីដោះស្រាយណាមួយ ដែលមានប្រសិទ្ធភាព និងឆាប់រហ័សបំផុត ដើម្បីយកមកទប់ទល់នឹងទិដ្ឋភាពដែលកំពុងកើតឡើងជាក់ស្តែងនេះ។ ទោះជាយ៉ាងណាក្តី ដោយសារតែមានការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំ ២០២០ស្តែងចេញតាមរយៈចំនួនលក់ក្នុងពេល២ខែដំបូងទាំងនេះហើយដែលបានផ្តល់ពួកគេនូវកម្លាំងចិត្ត ដើម្បីត្រៀមខ្លួនយ៉ាងសកម្មក្នុងការទទួលយកជាមួយនឹងអ្វីដែលកើតមានថ្មីៗនិងបញ្ហាប្រឈមទាំងឡាយ។

លទ្ធផលជោគជ័យនៅក្នុងឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងតស៊ូរបស់បុគ្គលិក ទាំងអស់គ្នានៅជុំវិញសកលលោក ហើយក្រុមហ៊ុនក៏សូមអរគុណដល់បុគ្គលិក និងម្ចាស់ភាគហ៊ុន ទាំងអស់ដែលតែងតែមាននូវទំនុកចិត្ត និងបន្តគាំទ្ររហូតមក។ ក្រុមហ៊ុនបានដឹងច្បាស់ពីបុគ្គលិកលក្ខណៈ ក៏ដូចជាគោលដៅតាំងចិត្តដ៏មុតមាំនៃបុគ្គលិកនីមួយៗដែលបំរើការនៅក្នុង Lamborghini ដែលទាំងនេះរឹតតែស្តែងកាន់តែច្បាស់នៅក្នុងគ្រាលំបាកមួយនេះ។ ដោយផ្អែកលើ លទ្ធផលនិងភាពជោគជ័យដែលទាំងអស់គ្នាបានសាងមក នូវតែបន្តរៀបចំនូវគម្រោង សម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់ដែលប្រកបដោយនិរន្តភាព ជាពិសេស គឺបង្កើតជាឪកាសនៃការច្នៃប្រឌិតថ្មីៗគួបផ្សំនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីឈានទៅរកវឌ្ឍនភាពនៅថ្ងៃខាងមុខ។

ក្រុមហ៊ុន Automobili Lamborghini 
ក្រុមហ៊ុន Automobili Lamborghini 

តូលេខរបស់ Lamborghini នៅក្នុង Fiscal Year 2019

គេសង្កេតឃើញថាចំណូលត្រូវបានកើនឡើង២៨% ចាប់ពី ១,៤២ ពាន់លាន ទៅ ១,៨១ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ ២០១៩។ កំណើននៃការលក់ទូទាំងសកលលោករឹតតែមានសំទុះខ្លាំងជាងមុន ដោយកើនឡើងរហូតដល់៤៣% ដែលមានចំនួនដល់ទៅ ៨,២០៥គ្រឿង បានលក់ជូនអតិថិជន បូករួមទាំងការលក់នៅជុំវិញតំបន់សំខាន់ៗដូចជា ៖ EMEA, អាមេរិច និងអាស៊ីប៉ាស៊ីភិចជាដើម។ នៅក្នុងឆ្នាំដំបូងដែលកំពូលរថយន្ត Lamborghini Urus ប្រភេទ SUV បានមានវត្តមាននៅលើទីផ្សារ គឺមានការលក់បានរហូតទៅដល់ ៤,៩៦២គ្រឿង ដែលនេះសរបញ្ជាក់អោយឃើញពីសន្ទុះនៃការ លក់ដែលខ្ពស់អស្ចារ្យ។ ជោគជ័យនេះផងដែរ ក៏មានចំណែកពីការលក់បានចំនួនដ៏ច្រើន របស់រថយន្តស្ព័រស៊េរីទំនើបពីរផ្សេងទៀត នោះគឺ ម៉ូដែល V12 Aventador (ចំនួន ១,១០៤គ្រឿង) និង ម៉ូដែល V10 Huracan (ចំនួន ២,១៣៩គ្រឿង)។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនក៏បានជ្រើសរើសនិយោជិកបន្ថែមមកធ្វើការនៅក្រុមហ៊ុនដែលសរុបទាំងអស់មានរហូតទៅដល់ ១,៧៨៧ នាក់គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងមកនេះ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩ដដែលនោះ Lamborghini ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានបុគ្គលិកឆ្នើម និងមានទេពកោសល្យ ដែលបានទទួលនូវវិញ្ញាបនប័ត្រផ្នែក Top Employer Italia ៧ឆ្នាំជាប់ៗគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ និងគ្រងគ្រង ផ្នែកធនធានមនុស្សដោយអោយតម្លៃទៅលើជំនាញរបស់បុគ្គលម្នាក់ៗ ជាពិសេសគឺការលើកកម្ពស់ និងឲ្យតម្លៃសង្គម និងសីលធម៌។  នៅក្នុងន័យនេះ ក្រុមហ៊ុនបានគិតគូរទៅដល់សមភាពយេនឌ័រ សម្រាប់បុគ្គលិកស្រ្តី និងបុរសសុទ្ធតែមានឱកាសទទួលបាននូវប្រាក់បៀវត្ស និងតួនាទីស្មើរៗគ្នា។

Lamborghini បានរក្សានូវផលប័ត្រផលិតផលដែលប្រកបដោយភាពទាក់ទាញ និងប៉ិនប្រសប់ក្នុង ការលក់ទៅកាន់សកលលោក ដែលក្នុងនោះតំណាងចែកចាយមានចំនួន១៦៥ភ្នាក់ងារនៅទូទាំង៥១ប្រទេស។ នៅក្នុងឆ្នាំ២០២០ នេះ គេចាប់ផ្តើមដំណើរការឲ្យមានការចែកចាយបន្តនូវ រថយន្តស្ព័រ ទំនើបថ្មី Hurancan Evo ស៊េរីV10 និង Lamboghini Sian ដែលជាប្រភេទរថយន្តស្ព័របែបទំនើប ថ្មី ស៊ីសាំងតិច និងជាផលិតផលមានចំនួនកំណត់ (Limited Edition) អមជាមួយនឹងគម្រោងផ្សេងៗជាច្រើនទៀតផងដែរ។ នៅក្នុងពេលនេះ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា ក្រុមហ៊ុនក៏ពុំទាន់អាចផ្សព្វផ្សាយនិងផ្តល់ព័ត៌មានលម្អិត អំពីរថយន្តក៏ដូចជាការ​អភិវឌ្ឍន៍ទៅលើអាជីវកម្ម សម្រាប់ឆ្នាំ ២០២០ បាននៅឡើយទេ ដែលគេនឹងរង់ចាំឲ្យស្ថានភាពនេះស្ងប់ស្ងាត់ជាមុនសិន៕

ក្រុមហ៊ុន Automobili Lamborghini 
ក្រុមហ៊ុន Automobili Lamborghini 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s5.kh1.co/1a/1a137f5d4968d357e3307841eafd3866bbeb6206.jpg

ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បន្តរីកចម្រើនជាលំដាប់ពាសពេញពិភពលោក ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្រ្ត គឺលក់ដាច់អស់ដល់ទៅ ៨,២០៥ គ្រឿងនៅក្នុងឆ្នាំ ២០១៩!

 ១៦-មករា-២០២០ 
 ៣ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T