អីយ៉ាស! Mourinho ចង់បានកីឡាករឆ្នើមម្នាក់របស់ Inter មកពង្រឹងក្រុមនៅរដូវក្ដៅខាងមុខ

//s5.kh1.co/38/385be002c6d6dba59d92a6c4d74d99d8433be422.jpg
កីទ្បា

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Mourinho នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារ Diego Godin របស់ Inter Milan

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារចាស់វស្សាកីឡាករ Diego Godin មកកាន់ទីក្រុងឡុងដ៍នៅរដូវក្ដៅខាងមុខ បន្ទាប់ពីអ្នកចាត់ការទូទៅលោក Jose Mourinho នៅតែចិញ្ចឹមចិត្តចង់បានជម្រើសអ៊ុយរ៉ាហ្កាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mourinho ក៏ធ្លាប់ព្យាយាមចែចូវយក Godin មកកាន់កីឡដ្ឋាន Old Trafford ម្ដងរួចមកហើយ កាលពីគាត់នៅដឹកនាំក្លិបបិសាចក្រហម Manchester United។

  កីឡាករ Diego Godin
  កីឡាករ Diego Godin

គ្រូបង្គោលក្រុម Inter លោក Antonio Conte បានចុះកុងត្រាយកខ្សែការពាររូបនេះពីក្លិប Atletico Madrid កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែដោយសារតែទម្រង់លេងរបស់កីឡាករវ័យ៣៤ឆ្នាំ មិនល្អគ្រប់គ្រាន់អាចទាក់ចិត្តគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ពេលនេះក្លិបមានគម្រោងបញ្ចេញគាត់ទៅវិញហើយ។

Godin បង្ហាញខ្លួនឲ្យ Inter ក្នុងក្របខណ្ឌ​ Serie A បាន១៧ប្រកួត ហើយបើយោងតាមការចុះផ្សាយរបស់កាសែត Tuttosport លោក Mourinho បច្ចុប្បន្នកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពរបស់ខ្សែការពារវ័យចំណាស់ នៅឯកីឡដ្ឋាន San Siro។

 កីឡាករ Diego Godin
 កីឡាករ Diego Godin

យ៉ាងណាមិញ គ្រូបង្គោលក្រុម ​Spurs ទំនងជាអាចប្រឈមនឹងការប្រជែងជាមួយក្លិប Valencia ដែលជាបេក្ខភាពឈានមុខគេក្នុងការចុះកុងត្រាយក Godin បន្ទាប់ពីអតីតប្រធានក្រុម At Madrid រូបនេះ ធ្លាប់បង្ហើបថា ចង់វិលត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ៕

ប្រភពfootball-italia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T