វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

//s5.kh1.co/0a/0aef61ab7d899ab17b8e97ff7e98188206eec48e.jpg
យល់ដឹង

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកសាស្ត្រាចារ្យ Nigel McMillan អ្នកឯកទេសខាងជំងឺឆ្លង និងប្រព័ន្ធភាពស៊ាំ បាននិយាយថា ការលាងសម្អាតទូរសព្ទដៃ (ស្មាតហ្វូន) គឺជារឿងសំខាន់ ដើម្បីចៀងវាងជំងឺឆ្លងថ្មីកូវីដ-១៩

អូស្ត្រាលី៖ យោងតាមលោកសាស្ត្រាចារ្យ Nigel McMillan អ្នកឯកទេសខាងជំងឺឆ្លង និងប្រព័ន្ធភាពស៊ាំ មកពីសកលវិទ្យាល័យ Griffith បាននិយាយថា ដើម្បីចៀងវាងជំងឺឆ្លងថ្មីកូវីដ-១៩ គឺមិនត្រឹមតែការលាងសម្អាតដៃ បន្លែផ្លែឈើ និងចិញ្ចៀនប៉ុណ្ណោះទេ។ តែអ្វីដែលយើងគួរប្រុងប្រយ័ត្នទៀតនោះគឺ ទូរសព្ទដៃ (ស្មាតហ្វូន) ព្រោះជាមធ្យមយើងប៉ះលើវាប្រហែល ២,៦១៧ ដងក្នុងមួយថ្ងៃ ដូច្នេះហើយពពួកវីរុសអាចមានលទ្ធភាពតោងជាប់នឹងផ្ទៃទូរសព្ទច្រើនជាងអ្វីដែលយើងគិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការសិក្សាមួយបានរកឃើញថា វីរុសថ្មីកូរ៉ូណាអាចសំងំលាក់ខ្លួននៅលើប្រភេទកញ្ចក់ដែលមានផ្ទៃរលោង និងផ្លាស្ទិកដែលមានក្នុងទូរសព្ទដៃ បានរយៈពេល ថ្ងៃ ហើយវានឹងតោងជាប់កាន់តែយូរ ប្រសិនបើនៅលើផ្ទៃនោះ មានសំណើម។

លោកសាស្ត្រាចារ្យ Nigel McMillan 
លោកសាស្ត្រាចារ្យ Nigel McMillan 

ដូច្នេះហើយ នៅពេលដែលអ្នកទុកទូរសព្ទនៅកន្លែងណាមួយ ឬធ្វើអ្វីមួយ អ្នកគួរតែលាងសម្អាតដៃជាមុនសិន មុនពេលចាប់កាន់វា។ លើសពីនេះទៀត អ្នកត្រូវលាងសម្អាតគ្រប់ពេល ប្រសិនមានអ្នកដទៃកាន់ទូរសព្ទរបស់អ្នក។ ជាមួយគ្នានេះដែរលោក Nigel បានណែនាំឲ្យប្រើទឹកលាងដៃ ឬទឹកលាងសម្អាតកញ្ចក់ (កាមេរ៉ា) ដែលមានសារជាតិអាល់កុលយ៉ាងហោចណាស់ពី ៦០ ទៅ ៧០ ភាគរយ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T