​ថៃ​រកឃើញអ្នកឆ្លងជំងឺកូវីត-១៩ថ្មីចំនួន ៩១ នាក់​ និងអ្នក​ស្លាប់​​ម្នាក់​ទៀត

//s5.kh1.co/1e/1ead6e474e97b889e4af0f1d7ea97ab1e5785565.jpg
សង្គម

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់នៅប្រទេសថៃបានកើនឡើងដល់ ៥ នាក់

បាងកក៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃ​សុក្រនេះថា ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ​ ៩១ នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​១,១៣៦ នាក់ ខណៈអ្នកស្លាប់បាន​កើនឡើងដល់ ៥ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសុក្រ ទី ២៧ ខែ មីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាល​បានបាញ់ថ្នាំសំលាប់មេរោគក្នុង​ផ្ទះមួយកន្លែង បន្ទាប់ពីសមាជិកគ្រួសារបានឆ្លង​ជំងឺកូវីត-១៩
បុគ្គលិកសុខាភិបាល​បានបាញ់ថ្នាំសំលាប់មេរោគក្នុង​ផ្ទះមួយកន្លែង បន្ទាប់ពីសមាជិកគ្រួសារបានឆ្លង​ជំងឺកូវីត-១៩

លោក Anupong Sujariyakul ដែលអ្នកឯកទេស​នៅនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបាននិយាយថា៖

អ្នកជំងឺកូវីត-១៩ ដែលស្លាប់ថ្មីនេះ គឺជាបុរសជនជាតិថៃ ​មានអាយុ ៥០​ ឆ្នាំ រស់នៅស្រុក Sungai Kolok ខេត្ត Narathiwat ​ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។

Anupong Sujariyakul
ចំណតរថយន្ដក្រុង Mo Chit នៅទីក្រុងបាងកក
ចំណតរថយន្ដក្រុង Mo Chit នៅទីក្រុងបាងកក

លោក Anupong Sujariyakul បាន​និយាយទៀតថា៖

ករណីអ្នកឆ្លងកូវីត-១៩ថ្មីនេះរួមមាន ៣០ ករណីគឺទាក់ទងនឹង​ករណីឆ្លងមុនៗដូចជា​ ​ ករណី​នៅកន្លែងប្រកួត​ប្រដាល់ និង​​កន្លែងកម្សាន្ត។ ហើយ ១៩ ​ករណីជាករណីអ្នកធ្វើដំណើរមកពីបរទេស។ ​ចំណែក ៤២ ​ករណីផ្សេងទៀត​គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុនៃការឆ្លងជំងឺនេះ។

Anupong Sujariyakul
បាងកក ប្រទេសថៃ ថ្ងៃទី ២៦​​ ខែ មីនាឆ្នាំ ២០២០
បាងកក ប្រទេសថៃ ថ្ងៃទី ២៦​​ ខែ មីនាឆ្នាំ ២០២០

គួរឲ្យដឹងផងដែរថា ​គិតមកទល់ពេលនេះ ​​ប្រទេសថៃបាន​ព្យាបាលអ្នក​ជំងឺ-១៩​កូវីដ-១៩ ចំនួន ៩៧ នាក់ឱ្យជាសះស្បើយ ​ខណៈអ្នកជំងឺចំនួន ១,០៣៤ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ៕

ប៉ាតាយ៉ា ប្រទេសថៃ ថ្ងៃទី ២៧ ខែ មីនាឆ្នាំ ២០២០
ប៉ាតាយ៉ា ប្រទេសថៃ ថ្ងៃទី ២៧ ខែ មីនាឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T