ក្រុមហ៊ុន vivo នៅកម្ពុជា បង្ហើបអំពីម៉ូឌែលត្រកូល Y ថ្មី (Y Series)!

//s5.kh1.co/18/1845acbf625dbafd81a73488308f9354485d55c2.jpg
បច្ចេកវិទ្យា

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឲ្យដឹងថា ខ្លួននឹងបញ្ចេញនៅម៉ូឌែលចុងក្រោយនៃប្រកូល Y សម្រាប់ទីផ្សារកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។

ភ្នំពេញ៖ ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឲ្យដឹងថា ខ្លួននឹងបញ្ចេញនៅម៉ូឌែលចុងក្រោយនៃប្រកូល Y សម្រាប់ទីផ្សារកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vivo ម៉ូឌែលត្រកូល Y ថ្មី
Vivo ម៉ូឌែលត្រកូល Y ថ្មី

លក្ខណៈពិសេសរបស់ម៉ូឌែលចុងក្រោយនៃត្រកូល Y នេះមានច្រើន តែក្នុងថ្ងៃនេះខាងក្រុមហ៊ុនសូមបង្ហើបតែអំពីកាមេរ៉ាក្រោយរបស់ទូរសព្ទម៉ូឌែលថ្មីនេះតែប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ខាងក្រុមហ៊ុនមិនទាន់អាចបង្ហើបជាក់លាក់បាននៅថ្ងៃនេះទេ តែបានឲ្យដឹងថា តម្លៃនៃម៉ូឌែលចុងក្រោយក្នុងត្រកូល Y នេះ នឹងមានតម្លៃសមរម្យបំផុតសម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្ន ដូចដែលអ្នកនិយមគាំទ្រក្រុមហ៊ុន vivo បានដឹងកន្លងមកហើយថា ក្រុមហ៊ុន​ vivo តែងតែផ្ដល់ជូននូវទាំងតម្លៃសមរម្យ និងផ្ដល់ជូននូវទូរស័ព្ទដែលមានបច្ចេកវិទ្យាចុងក្រោយ និងមានសមត្ថភាពខ្ពស់បំផុត បើធៀបទៅនឹងទូរស័ព្ទដែផ្សេងៗទៀត ដែលមានវត្តមានលើទីផ្សារកម្ពុជាបច្ចុប្បន្ន។

កាមេរ៉ារបស់ម៉ូឌែលចុងក្រោយនៃត្រកូល Y នេះ ជាប្រភេទកាមេរ៉ា ដែលមានភ្នែកដល់ទៅ ៤ គ្រាប់ឯណោះ ធានាបាននូវរូបភាពច្បាស់ល្អ និងម៉ត់ខៃ។ ខាងក្រុមហ៊ុនបានបញ្ជាក់ត្រង់ចំណុចនេះថា ចំនួនភ្នែកកាមេរ៉ាក្រោយរបស់ម៉ូឌែលចុងក្រោយត្រកូល Y នេះ ធ្វើឡើងដើម្បីបំពេញតម្រូវការ និងការពេញនិយមរបស់អតិថិជនដែលនិយមប្រើប្រាស់ទូរស័ព្ទដៃដូចកាមេរ៉ាអាជីព។ ភ្នែកនីមួយៗនៃកាមេរ៉ា បំពេញតួនាទីខុសៗគ្នាក្នុងការចាប់យករូបភាពដែលល្អឥតខ្ចោះ។ Specifications លម្អិតយ៉ាងណានោះ ខាងក្រុមហ៊ុននឹងបង្ហាញជូនក្នុងរយៈពេលយ៉ាងខ្លីបំផុតខាងមុខនេះ។

Vivo ម៉ូឌែលត្រកូល Y ថ្មី
Vivo ម៉ូឌែលត្រកូល Y ថ្មី

ចំពោះបងប្អូនដែលគាំទ្រទូរស័ព្ទម៉ូឌែលត្រកូល Y សូមមេត្តាចូលទៅកាន់ Page ផ្លូវការរបស់ vivo ដើម្បីទទួលបានព័ត៌មានថ្មីៗ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T