គ្រូ Arsenal ចែករំលែកពីរោគសញ្ញា Covid-19 បន្ទាប់ពីខ្លួនមានអារម្មណ៍ថាជាសះស្បើយ

//s5.kh1.co/48/482f16f42abdf8b1e5c519c6d9a8628c935db088.jpg
កីទ្បា

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រូធំរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Artelta បាននិយាយថា "បានជាសះស្បើយហើយពីវីរុស Covid-19" ហើយគាត់ក៏បានរៀបរាប់ពីអាការៈនៅពេលដែលគាត់ផ្ទុកវីរុសនេះ។

គ្រូធំរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Artelta បាននិយាយថា "បានជាសះស្បើពីវីរុស Covid-19 ហើយ" ហើយគាត់ក៏បានរៀបរាប់ពីអាការៈនៅពេលដែលគាត់ផ្ទុកវីរុសនេះ បន្ទាប់ពីខ្លួនគាត់ផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថាខ្លួនមានផ្ទុកវីរុសនេះកាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាំងពីពេលនោះមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mikel Aretelta 
Mikel Aretelta 

លោក Mikel Aretelta បានទម្លាយឲ្យដឹងពីបទពិសោធន៍នៃអាការៈអ្នកផ្ទុកវីរុសនេះ ហើយក៏បាននិយាយថាគាត់បារម្មណ៍ពីគ្រួសាររបស់គាត់ខ្លាំងផងដែរ។

ថ្លែងប្រាប់ប្រព័ន្ធព័ត៌មានរបស់ក្លឹបផ្ទាល់លោកបានឲ្យដឹងថា៖ "ខ្ញុំមានអារម្មណ៍ថាជាសះស្បើយពេញ លេញហើយនៅពេលនេះ។ វាជាការពិត ខ្ញុំចាប់ផ្តើមមានអាការៈសង្ស័យ នៅពេលដែលយើងបានទទួលទូរស័ព្ទពីក្លឹបមកប្រាប់ឲ្យដឹងថា យើងអាចនឹងឆ្លងវីរុសនេះដោយសារតែម្ចាស់ក្លឹប Olympiacos មានផ្ទុក Covid-19 ហើយនៅពេលនោះខ្ញុំមិនដឹងទេ ខ្ញុំមានអារម្មណ៍ថាមានអ្វីម្យ៉ាងនៅក្នុងខ្លួនខ្ញុំ។ "

Mikel Aretelta 
Mikel Aretelta 

Mikel ក៏បន្តអំពីអាការៈនៅពេលផ្ទុកវីរុសនេះថា៖ "បើនិយាយពីរោគសញ្ញាវាដូចជាវីរុសធម្មតាសម្រាប់ខ្ញុំ។ ខ្ញុំមានពេល ៣ ទៅ ៤ ថ្ងៃដែលពិបាកបន្តិចដោយមានសីតុណ្ហភាពរាងកាយឡើងខ្ពស់ និងក្អកស្ងួត និងមិនស្រួលក្នុងទ្រូង នោះហើយជាវីរុស"៕

Mikel Aretelta 
Mikel Aretelta 
Mikel Aretelta 
Mikel Aretelta 
Mikel Aretelta 
Mikel Aretelta 

ប្រភពgoal

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T