រដ្ឋបាលរាជធានីភ្នំពេញ សម្រេច​ផ្អាកសេវារថយន្ដក្រុង​សាធារណៈ​ និង​កាណូត​​ ព្រោះ COVID-19

//s5.kh1.co/ee/eeb6079e938097c6d3cf1f428794c9c63d5aa7f0.jpg
សង្គម

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ (City Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ (City Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការសម្រេចផ្អាកបែបនេះ ដោយអាជ្ញាធរ​អះអាងថា ដើម្បីទប់ស្កាត់ការឆ្លង COVID-19​ នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតចុះថ្ងៃ២៦ មីនា របស់សាលាក្រុងបានបញ្ជាក់ថា៖ « ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាល​មេរោគ​កូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដ​ក្រុង និងសេវាកាណូត​ជា​បណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ»។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៨នាក់។ អ្នកឆ្លងជំងឺកូវីដ១៩នេះ មានខ្មែរ ៣៨នាក់ ក្រៅពីនោះ ជាជនជាតិបរទេស។ ក្នុងចំណោមអ្នកឆ្លង ៩៨នាក់ខាងលើ មានអ្នកជាសះស្បើយ ចំនួន ១១នាក់ហើយ។

ជាការកត់សម្គាល់ ក្រៅពីផ្អាកសេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត រដ្ឋាភិបាលកន្លងមក បានតម្រូវ​ឲ្យមន្ត្រី​ពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំង​ប្រទេស ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង៕

https://s5.kh1.co/__image/w=650,h=936,q=100/7d/7d40339aa9d85a1299d78ea655add9212c965b14.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T