លាហើយសក់សេះ! Lisa ដាច់ចិត្តលេងម៉ូតសក់ថ្មីហើយ មើលទៅស្អាតប្លែក!

//s5.kh1.co/5c/5c69409bff8810996bb68cda6d4669f2346961bf.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធី Youth With You របស់ចិន​ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលនេះ Lisa ស្រាប់តែបញ្ចេញស្ទីលម៉ូតសក់ថ្មីរបស់ខ្លួន​ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលចិត្តយ៉ាងខ្លាំង។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅក្នុងរាត្រី Liveshow ដំបូងនៃកម្មវិធី Youth With You តារាស្រីដ៏ល្បី Lisa បានបង្ហាញវត្តមាន ជាមួយនឹងស្ទីលម៉ូតសក់ថ្មីរបស់នាង ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ជាធម្មតាទៅហើយ ដែលសមជិកក្រុម BlackPink គឺ Lisa តែងតែបង្ហាញស្ទីលម៉ូតសក់សេះរបស់នាង តាំងពីបង្ហាញខ្លួនដំបូង មិនស្មានថាថ្មីៗនេះ នាងព្រមប្ដូរម៉ូតសក់ថ្មីជារឿយៗ ដើម្បីឲ្យហ្វេនៗមានអារម្មណ៍ថា ប្លែកភ្នែក។

នៅក្នុងកម្មវិធីនោះដែរ នាងបានឡើងឆាក ព្រមជាមួយឈុតសម្លៀកបំពាក់ រ៉ូបខ្លីពណ៌សបែបសាមញ្ សុភាពរាបសារ ប៉ុន្តែថ្លៃថ្នូរ។

ឈុតរ៉ូបពណ៌សខ្លីមួយឈុតនេះ បង្ហាញឲ្យឃើញជើងវែងស្រឡូនស្អាត របស់នាងកាន់តែច្បាស់។​ ចំណែកឯសក់សេះដែលធ្លាក់មកបាំងមុខ ត្រូវបានវែកជាពីរ ក្លាយជាម៉ូតសក់ថ្មី ធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាត និងលេចធ្លោរលើសដើម៕

ចង់ដឹងថា តើម៉ូតសក់ថ្មីរបស់ Lisa មានភាពស្រស់ស្អាតកម្រិតណា?

តោះមកទស្សនារូបភាពខាងក្រោម ៖

Lisa 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T