លេងមែនទែនហើយ! Bayern គ្រោងផ្ដល់ Alaba បូកជាមួយលុយ៥០លាន ជាថ្នូរដោះដូរយកកីឡាករឆ្នើមម្នាក់របស់លោក Pep

//s5.kh1.co/42/42c540c48ef5202bc276f24865002889fceac722.jpg
កីទ្បា

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Bayern គ្រោងផ្ដល់ Alaba បូកជាមួយលុយ៥០លាន ជាថ្នូរដោះដូរយកខ្សែបម្រើ Leroy Sane

អាល្លឺម៉់ង់៖ យោងតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Bayern Munich គ្រោងផ្ដល់ខ្សែការពារស្លាបឆ្វេង David Alaba ឲ្យមកក្លិប Manchester City ជាថ្នូរដោះដូរយកខ្សែបម្រើ Leroy Sane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Alaba ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុម Bayern ប៉ុន្តែត្រូវបានគេរាយការណ៍ថា មានបំណងចង់ចែកផ្លូវជាមួយក្លិបយក្សអាល្លឺម៉ង់ហើយ ដោយចង់ស្វែងរកការប្រកួតប្រជែងថ្មី។

ខ្សែការពារ David Alaba 
ខ្សែការពារ David Alaba 

ក្លិបជើងឯក Bundesliga បានតាមចែចូវ Sane ជាយូរណាស់មកហើយ។ យ៉ាងណាមិញ Bayern ហាក់មានការព្រួយបារម្ភនៅពេលទីផ្សារដោះដូរបើកទ្វារ ដោយអាចថានឹងមានក្លិបធំៗផ្សេងទៀតតាមប្រមាញ់យកខ្សែបម្រើវ័យ២៤ឆ្នាំដែរ។

តាមរយៈប្រភពខាងលើបានឲ្យដឹងទៀតថា អ្នកចាត់ការទូទៅក្រុម Man City លោក Pep Gaurdiola មានចំណាប់អារម្មណ៍ក្នុងការនាំយក Alaba មកកាន់កីឡដ្ឋាន Etihad ដោយអ្នកទាំងពីរ ធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា កាលពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនៅដឹកនាំ Bayern ។

ទន្ទឹមនឹងការចាប់អារម្មណ៍របស់លោក Pep ក្លិបយក្សអាល្លឺម៉ង់ រីករាយនឹងផ្ដល់ Alaba បូករួមជាមួយនឹងប្រាក់ខ្ទង់៥០លានផោន ក្នុងកិច្ចព្រមព្រៀងសម្រាប់ចរចាយក Sane ។

  ខ្សែបម្រើ Leroy Sane
  ខ្សែបម្រើ Leroy Sane

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Sane ចូលលេងឲ្យ Man City បានតែ១ប្រកួតប៉ុណ្ណោះ​ ដោយសារតែគេបានជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ កំឡុងពេលជំនួបទល់នឹងក្រុម Liverpool ដណ្ដើមពានរង្វាន់ Community Shield កាលពីខែសីហាឆ្នាំមុន៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T