ខ្លាំងម្ល៉េះ! ចង់សម្លាប់គេហើយ Joe Exotic បែរលួចសូកលុយ ៩៤លាន​​ ដើម្បីចេញពីគុក រួចបន្ទោសប៉ូលីសថា....

//s5.kh1.co/ec/ec8c18ee4e964c0fc2ae5bce6c9700c5385df7db.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Joe Exotic សូកលុយ៩៤លាន​​ ដើម្បីចេញពីគុកនិង បញ្ជាក់ថាគាត់គ្មានទោសកំហុសអ្វីឡើយ គឺគ្រាន់តែជាការធ្វេសប្រហែសរបស់តុលាការនិង ប៉ូលីសតែប៉ុណ្ណោះ។

បរទេស៖ អ្នកដែលនិយមតាមដានតារាបរទេសលោកអ្នកប្រាកដជាស្គាល់បុរសម្នាក់ដែលត្រូវមហាជនដាក់រហ័សនាមថាស្តេចខ្លា ដែលគាត់មានឈ្មោះថា Joe Exotic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្តេចខ្លាម្នាក់នេះ គឺជាបុគ្គលដ៏ល្បីឈ្មោះម្នាក់នៅក្នុងពេលបច្ចុប្បន្ន ដោយគាត់ធ្វើការនៅក្នុងសួនសត្វមួយ ដោយសារនិស្ស័យពីធម្មជាតិដែលគាត់មានចិត្តស្រលាញ់សត្វ តាំងពីនៅនៅវ័យកុមារមកម្ល៉េះ ដោយស្តេចខ្លារូបនេះបានចិញ្ចឹមសត្វជាច្រើនក្បាលនៅក្នុងផ្ទះគាត់ផងដែរ។

ជាក់ស្តែងថ្មីៗនេះ Joe Exotic បានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់រហូតទៅដល់ ៩៤លានដុល្លារ ដើម្បីចេញពីពន្ធធនាគារ ថែមទាំងបញ្ជាក់ថាគាត់គ្មានទោសកំហុសអ្វីឡើយ គឺគ្រាន់តែជាការធ្វេសប្រហែសរបស់តុលាការ និង ប៉ូលីសតែប៉ុណ្ណោះ។

គួររំលឹកដែរ ក្នុងឆ្នាំ២០១៨ Joe Exotic ត្រូវបានជាប់ចោទពីបទករណីឃាតកម្មគិតទុកជាមុន ដោយផ្តល់លុយ៣០០០ដុល្លារទៅបុរសម្នាក់ ដើម្បីគោលបំណងឲ្យគាត់ទៅរក ឃាតករដ៏ជំនាញម្នាក់មកដើម្បីធ្វើឃាត សកម្មជនការពារសិទ្ធិសត្វ Carole Baskin៕

សូមចូលមើលរូបខាងក្រោម៖

Joe Exotic
Joe Exotic
Joe Exotic
Joe Exotic
Joe Exotic
Joe Exotic
Joe Exotic
Joe Exotic
 Carole Baskin
 Carole Baskin
 Carole Baskin
 Carole Baskin
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T