កូនធំប៉ុណ្ណឹងហើយ! តែកុំមើលសម្រស់ ចាន់ កែវនិមល លេងខ្លួនមួយឈុតនេះ ក្រមុំសុំថយ

//s5.kh1.co/0c/0c118c3824721d97217503251d05b174ffdbc1b8.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនី Instagram របស់ អ្នកនាងផ្ទាល់ ដោយរូបនោះបង្ហាញពីភាពស្រស់ស្អាតរបស់អ្នកនាង ក្នុងឈុតពណ៌សាច់ បញ្ចេញសាច់ស្មាដ៏ខ្ចីរបស់អ្នកនាង អមនឹងផ្ទៃមុខដ៏ស្រស់ស្អាត។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាបានស្គាល់ រួចមកហើយអ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រចាំប្រទេសកម្ពុជា ហើយបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ ជីវិតគ្រួសាររបស់នាង ដែលពោរពេញទៅដោយសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទោះបីជាតារាស្រីរូបនេះ មានភាពមមាញឹកបែបណាក៏ដោយ តែគេតែងឃើញ អ្នកនាងតែងតែបង្អួតពី ភាពផ្អែមល្ហែមជាមួយស្វាមីជាទីស្រលាញ់ និងកូនស្រីរបស់នាង ក្នុងបណ្ដាញសង្គមជានិច្ច។ មួយវិញទៀត គេក៏សង្កេតឃើញផងដែរថា បើទោះបីជាអ្នកនាងរវល់យ៉ាងណាក៏ដោយ ប៉ុន្តែ នាងនៅតែថែរក្សាសម្រស់របស់នាងបានយ៉ាងស្រស់ស្អាតផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនី Instagram ផ្ទាល់ខ្លួន ដោយរូបនោះបង្ហាញពីភាពស្រស់ស្អាត ក្នុងឈុតពណ៌សាច់ បញ្ចេញសាច់ស្មាដ៏ខ្ចី អមនឹងផ្ទៃមុខដ៏ស្រស់ស្អាតគ្មានភាពជ្រីញជ្រួញសូម្បីបន្តិច និយាយទៅពិតជាស្អាតប្លែកពីរាល់ដង។

ហើយតាមរយៈរូបភាពទាំងនោះ ធ្វើឲ្យហ្វេនៗ ដែលគាំទ្រអ្នកនាងលាន់មាត់សរសើរស្ទើរគ្រប់គ្នា ថាពិតជាស្រស់ស្អាត បើទោះបីជាមានប្ដី មានកូនក៏ដោយ តែក្រមុំក្មេងៗ ល្មមៗអាចសុំខ្មាស់ក៏ថាបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល និងគ្រួសារ
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
កែវ ចាន់និមល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T