ចុមយក្ស! Barcelona ចាប់អារម្មណ៍កីឡាករតម្លៃខ្លួនថ្លៃជាងគេបំផុតរបស់ Spurs

//s5.kh1.co/93/9367e06e0905de3aa2f821dbec2e5295e1d7fed0.jpg
កីទ្បា

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Barcelona ចាប់អារម្មណ៍កីឡាករតម្លៃខ្លួនថ្លៃជាងគេបំផុតរបស់ Spurs ខ្សែបម្រើ Tanguy Ndombele

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona បានចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើរបស់មាន់ខ្នាយមាស Tottenham Hotspur កីឡាករ Tanguy Ndombele។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele

កីឡាករជម្រើសជាតិបារាំងបានផ្លាស់ពីក្លិប Lyon មកកាន់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍កាលពីរដូវក្ដៅឆ្នាំមុន ជាមួយតម្លៃបំបែកឯតទគ្គកម្មប្រចាំក្លិប Spurs ចំនួន៦៥លានផោន។ សម្រាប់រដូវកាលនេះ Ndombele ចូលលេងក្រោមការដឹកនាំរបស់លោក Pochettino និងលោក Mourinho បាន១៩ប្រកួត រកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើក។

បើតាមការចុះផ្សាយរបស់កាសែត Mundo Deportivo ការបន្តហ្វឹកហាត់របស់លោក Jose Mourinho ស្របពេលកំពុងរាតត្បាតនៃវីរុស Covid-19 អាចនឹងធ្វើឲ្យខ្សែបម្រើ Ndombele សម្រេចចិត្តក្នុងការចាកចេញ ខណៈ Barcelona ត្រូវបានរាយការណ៍មកថាចាប់អារម្មណ៍ចង់បានអតីតកីឡាកររបស់ Lyon ម្នាក់នេះ។

កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រុមរបស់លោក Quique Setien ចង់បាន Tanguy Ndombele ទៅទុកប៉ះប៉ូវកន្លែងរបស់ Arturo Vidal និង Ivan Rakitic ស្របពេលដែលអនាគតរបស់ខ្សែបម្រើទាំងពីរនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅកីឡដ្ឋាន Camp Nou។

គួរឲ្យដឹងថា បច្ចុប្បន្នកិច្ចសន្យារបស់កីឡាករ Tanguy Ndombele នៅកីឡដ្ឋាន Tottenham Hotspur មានសុពលភាពរហូតដល់ឆ្នាំ២០២៥៕

កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T