អាមេរិក៖ វីដេអូមួយបង្ហាញពីសួតរបស់បុរសម្នាក់ ដែលមិនទាន់មានរោគសញ្ញាអ្វីទាំងអស់ នៅប៉ុន្មានថ្ងៃមុននេះ។  ឥឡូវនេះ អ្នកជំងឺមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ហើយសួតរបស់គាត់ដំណើរការមិនប្រក្រតី នេះបើតាមលោកវេជ្ជបណ្ឌិត Keith Mortman ដែលជាប្រធានផ្នែកវះកាត់ នៅមន្ទីរពេទ្យសាកលវិទ្យាល័យ George Washington។

រូបភាព 3D ដែលបង្ហាញពីសួតរបស់អ្នកជំងឺ ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី

កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យបានចេញវីដេអូ 3D នៃសួតអ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ-១៩។ លោកវេជ្ជបណ្ឌិត Mortman បាននិយាយថា រូបភាពទាំងនេះបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សួតរបស់បុរសម្នាក់ ដែលមានអាយុ ៥៩​ ឆ្នាំ ដែលមានជំងឺលើសសម្ពាធឈាមប្រចាំកាយផងដែរ។

ចាប់តាំងពីបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការបំពង់ខ្យល់ ដើម្បីជួយឲ្យគាត់ដកដង្ហើមបាន ប៉ុន្ដែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកវេជ្ជបណ្ឌិត Mortman បានបន្ថែមថា គាត់ត្រូវការម៉ាស៊ីនមួយផ្សេងទៀត ដែលអាចបញ្ជូនអុកស៊ីសែនទៅកាន់ឈាមរបស់គាត់។

វីដេអូ

នៅក្នុងវីដេអូនេះ លោក Mortman បាននិយាយថា តំបន់ដែលមានពណ៌លឿងតំណាងឲ្យ ផ្នែកដែលបានឆ្លងវីរុសនិងរលាកសួត។ នៅពេលសួតទាំងសងខាងឆ្លងវីរុសមួយ សរីរាង្គរបស់អ្នកជំងឺនឹងចាប់ផ្ដើមប្រយុទ្ធប្រឆាំងជាមួយវីរុសនោះ។ ការស្កេនបានបញ្ជាក់ច្បាស់ថា ការខូចខាតមិនស្ថិតនៅមួយកន្លែងនោះទេ ប៉ុន្ដែផ្ទុយទៅវិញវាបានគ្របដណ្ដប់ លើសួតទាំងពីរ ដែលបង្ហាញយ៉ាងឆាប់រហ័សពីការឆ្លង ដែលអាចកើតមាន ទោះបីជាអ្នកជំងឺមានវ័យក្មេងក៏ដោយ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្នកជំងឺដែលមានសួតមានសុខភាពល្អ នឹងមិនមានពណ៌លឿង នៅលើការស្កេននេះទេ។

លោកវេជ្ជបណ្ឌិត Keith Mortman 

លោក Mortman បាននិយាយតាមអ៊ីមែលថា ចំពោះអ្នកជំងឺដែលមានបញ្ហាខាងផ្លូវដង្ហើម ជំងឺមួយនេះអាចនឹងបំផ្លាញសួតយ៉ាងឆាប់រហ័ស។ នៅពេលការខូចខាតឈានដល់កម្រិតនេះ សួតអាចចំណាយពេលយូរ ដើម្បីជាសះស្បើយ។ ប្រហែលជាមនុស្សប្រមាណជា ២​ ទៅ ៤ ភាគរយ ដែលមានជំងឺកូវីដ-១៩ ការបំផ្លាញនេះគីមិនអាចវិលត្រឡប់មកវិញបានទេ ហើយអ្នកជំងឺនឹងទប់មិនឈ្នះនឹងវីរុសនេះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ