ត្រឡប់មកលើកនេះ Angela Baby ស្ទើរតែធ្វើឲ្យហ្វេនៗភ្លឹកស្មារតី ព្រោះតែសម្រស់សាមញ្ញៗ តែស្អាតគ្មានទាស់

//s5.kh1.co/8f/8f0ad489e6232a1589dbc4494df1ae0945d678c0.png
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីត្រូវ ផ្អាកការងារ ដោយសារតែជំងឺ COVID-19 កាលពីពេលថ្មីៗនេះ តារាស្រីដ៏ល្បីប្រចាំប្រទេសចិន Angela Baby បានបង្ហាញខ្លួនសារជាថ្មី នៅក្នុងថ្ងៃចូលធ្វើការដំបូង ដែលសម្រស់របស់នាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែមានភាពរំជើបរំជួលកាន់តែខ្លាំង

ចិន៖ តារាស្រីដ៏ល្បី ប្រចាំប្រទេសចិន Angela Baby ដែលជាតារាស្រី ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពី សំណាក់ហ្វេនៗជាច្រើន​ ទាំងក្នុង និងក្រៅប្រទេស តាមរយៈសមត្ថភាពសម្ដែង បានយ៉ាងល្អឥតខ្ចោះ ព្រមទាំងមាន រូបសម្រស់ដ៏ស្រស់ស្អាត គួរជាទីគាប់ចិត្ត របស់ហ្វេនៗគ្រប់គ្នា​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រី Angela Baby មិនដែលធ្វើឲ្យហ្វេនៗ ខកចិត្តម្ដងណានោះឡើយ ដែលព្រមជាមួយនឹងការតុបតែងខ្លួន ក៏ដូចជាមុខមាត់ បានយ៉ាងស្រស់ស្អាត ព្រោះ កាលពីពេលថ្មីៗនេះ យោងតាមប្រភពមួយ បាន បង្ហាញពីរូបភាពរបស់នាង ប៉ុន្មានសន្លឹក ដែលនាងបាន ត្រលប់មកចូលធ្វើការ នៅក្នុងថ្ងៃដំបូង បន្ទាប់ពីត្រូវ ផ្អាកការងារ ដោយសារតែជំងឺ COVID-19

ក្នុងនោះដែរ រូបភាពដំបូងរបស់នាង ដែលត្រូវបានបង្ហោះចូល នៅក្នុងបណ្ដាញសង្គម Weibo បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះគឺ នៅក្នុងរូបភាពមួយ ដែលនាងបានងាកមុខមក ដោយមានសក់ប៉ើង តាមខ្យល់ កាន់តែធ្វើឲ្យនាង មានភាពស្រស់ស្អាត និងមានមន្តស្នេហ៍កាន់តែខ្លាំងឡើង ព្រមទាំងធ្វើហ្វេនៗជាច្រើន ដែលបានមើលឃើញហើយ កាន់តែរំជើបរំជួល ស្ទើរតែភ្លឹកស្មារតី ព្រមទាំងសរសើរថា អ្នកម្ដាយកូនមួយរូបនេះ នៅតែរក្សាសម្រស់បាន ស្រស់ស្អាតជានិច្ច ៕

ចងជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 Angela Baby
 Angela Baby
 Angela Baby
 Angela Baby
 Angela Baby
 Angela Baby
រូបភាព Angela Baby នៅក្នុងថ្ងៃចូលធ្វើការដំបូង

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T