ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវគង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បន្ទាប់ពីអ្នកបម្រើការក្នុងព្រះបរមរាជវាំងចំនួន៧នាក់ធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩

//s5.kh1.co/b7/b7a3be1a33401d9b096e927f5cf352b0fd194745.jpg
សង្គម

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវបានដាក់ឲ្យគង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានព្រះរាជសុខភាព បន្ទាប់ពីអ្នកបម្រើការក្នុងព្រះបរមរាជវាំងចំនួន៧នាក់ធ្វើតេស្ដវិជ្ជមានជំងឺថ្មីកូវីដ-១៩

ម៉ាឡេសុី៖ ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី បានសម្រេចព្រះទ័យគង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានព្រះរាជសុខភាព បន្ទាប់ពីអ្នកបម្រើការក្នុងព្រះបរមរាជវាំង Istana Negara ចំនួននាក់ធ្វើតេស្ដវិជ្ជមានជំងឺថ្មីកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី
 ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី

ក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ព្រះបរមរាជវាំង Istana Negara កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ម្សិលមិញនេះ បានឲ្យដឹងថា អ្នកបម្រើការក្នុងព្រះបរមរាជវាំងចំនួននាក់ ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យគូឡាឡាំពួរ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានជំងឺថ្មីកូវីដ-១៩។ ហើយបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលក៏កំពុងកំណត់អត្តសញ្ញាណនៃប្រភពឆ្លងរបស់អ្នកជំងឺទាំងនោះផងដែរ។ ជាមួយគ្នានេះដែរ រាល់អ្នកទាំងឡាយណា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺទាំងនោះ ត្រូវបានគេណែនាំឲ្យទៅធ្វើតេស្ដរកមេរោគ និងដើម្បីធានាសុវត្ថិភាព គឺតម្រូវឲ្យនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃតែម្ដង។

ព្រះបរមរាជវាំង
ព្រះបរមរាជវាំង

ក្នុងសេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah និងអគ្គមហេសីរបស់ទ្រង់ Tunku Azizah Aminah Maimunah Iskandariah បានធ្វើតេស្ដរកមេរោគកូវីដ-១៩នោះរួចហើយ ដោយលទ្ធផលរបស់ទ្រង់ទាំងពីរអង្គគឺអវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់ទាំងពីរអង្គ បានសម្រេចព្រះទ័យគង់នៅដាច់ដោយឡែកក្នុងព្រះបរមរាជវាំងរយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃពុធមកម៉្លេះ។

ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី
ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី

សូមជម្រាបថា ប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ដោយសារជំងឺកូវីដេ-១៩ ចំនួន២៣នាក់ និងមានករណីឆ្លងសរុបចំនួន២,០៣១នាក់ ដែលជាតួលេខខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T