អីយ៉ាស! Liverpool ចូលប្រជែងជាមួយ Real Madrid និង Barcelona ស្រវាយកកីឡាករកំពុងឡើងកូដម្នាក់

//s5.kh1.co/8b/8bd43b7b53009031cbd012ca745d97208e06d7fd.jpg
កីទ្បា

 ២៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool ត្រៀមរួចរាល់ ក្នុងការប្រជែងជាមួយ Barcelona ស្រវាយកកីឡាករ Ferran Torres

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត​ The Mirror ក្លិបហង្សក្រហម Liverpool កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Valencia CF កីឡាករ Ferran Torres។ យ៉ាងណាមិញ ក្លិបជើងឯក Champions League រដូវកាលមុន ក៏បានដឹងហើយថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកំពុងស្ថិតក្នុងរ៉ាដារបស់ក្រុម Barcelona និង Real Madrid ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Torres អាចលេងបានគ្រប់ផ្នែកក្នុងតំបន់ប្រយុទ្ធ មិនថាប្រយុទ្ធស្លាប ឬប្រយុទ្ធកណ្ដាលនោះទេ ដែលនេះជាគុណសម្បត្តិ ធ្វើឲ្យអ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp ចាប់ចិត្តទៅលើរូបគេ។

  កីឡាករ Ferran Torres
  កីឡាករ Ferran Torres

ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ បានបញ្ចេញទម្រង់យ៉ាងលេចធ្លោ ជាពិសេសក្នុងព្រឹត្តិការណ៍ Champions League ពោលក្នុងចំណោមការបង្ហាញខ្លួន៥ប្រកួត គេស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដងថែមទៀតផង។

ក្លិប Valencia បានដំឡើង Torres មកលេងក្នុងឈុតធំតាំងពីឆ្នាំ២០១៧ ដែលកាលនោះគេទើបតែមានវ័យ១៧ឆ្នាំនៅឡើយ។ លើសពីនេះ ដោយសាតែទម្រង់លេងដ៏ល្អរបស់គេ Torres តែងត្រូវបានគ្រូបង្វឹកជ្រើសរើសឲ្យជាប់ក្នុងជម្រើស១១នាក់ដំបូង តួយ៉ាងគិតមកទល់ពេលនេះ គេចូលលេងឲ្យក្រុមប្រចៀវខ្មៅបានជិត៩០ប្រកួតហើយ។

កីឡាករ Ferran Torres
កីឡាករ Ferran Torres

ក្លិប Valencia សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូល​ឲ្យខ្សែប្រយុទ្ធរូបនេះ ឲ្យបន្តកុងត្រាថ្មីបាន ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅសល់រយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។ ដូច្នេះមានន័យថា ក្លិបកំពុងប្រឈមនឹងការបាត់បង់ Torres ដោយមិនទទួលបានមួយសេន ប្រសិនបើជម្រើសជាតិអេស្ប៉ាញបដិសេធមិនបន្តកិច្ចសន្យា ហើយក្លិបដទៃទៀតនឹងអាចមានសិទ្ធធ្វើកុងត្រាព្រៀងទុកជាមួយគេ នៅបំណាច់ឆ្នាំនេះ។

 កីឡាករ Ferran Torres
 កីឡាករ Ferran Torres

គួរឲ្យដឹងដែរថា សម្រាប់រដូវកាល ២០១៩/២០នេះ គិតក្នុងក្របខណ្ឌ​ Champions League និង La Liga កីឡាករ Torres បង្ហាញខ្លួនឲ្យ Valencia បាន៣១ប្រកួត ក្នុងនោះគេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១២គ្រាប់ ដោយស៊ុតខ្លួនឯងបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៦ដង៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T