ទឹកចិត្តអ្នកម្តាយ! Angelina Jolie ខ្លាចMaddox​​ ឆ្លងCovid-19 ប្រញាប់មកយកកូន ចេញពីកូរ៉េភ្លាមៗ

//s5.kh1.co/ae/ae8836eca606c36742000ec660ad348e5e7653a1.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Angelina Jolie ​មិន​ទុកចិត្តឲ្យ​កូន​ប្រុស​ច្បងរបស់​ខ្លួន​ ស្នាក់​នៅ​ប្រទេស​កូរ៉េតែ​ម្នាក់ឯង ក៏​ប្រញាប់​ហោះ​ទៅ​យក​កូន​ពី​កូរ៉េ​មកភ្លែត​។

បរទេស៖ ដោយ​សារតែ ​ទឹក​ចិត្ត​ស្រលាញ់​ និងការ​បារម្ភ​ចំពោះ​កូន ​គ្រាន់​តែ​លឺ​ថា​ សាលារៀន​របស់ ​Maddox នៅ​ប្រទេ​សកូរ៉េ បាន​បិទ​ភ្លាម​ Angelina Jolie ក៏​​ប្រញាប់​នាំ ​​កូន​ប្រុស​ច្បង​ ត្រឡប់​មក​ផ្ទះ​ នៅ​ឯ សហរដ្ឋ​អាមេរិក​វិញ ​ភ្លែត តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ​ប្រទេស​កូរ៉េគឺ​ជា ប្រទេស​មួយ ​ដែល​ត្រូវ​បាន​គេ​ដឹងថា ​មាន​ចំនួន ​អ្នកផ្ទុកមេរោគ និងស្លាប់ច្រើន ដូច្នេះ​ដើម្បី​ការ​ពារ ​ការ​រាលដាល​បន្ថែម ​និងដើម្បី​ធានា​ពី ​សុវត្ថិភាព​របស់​សិស្ស​គ្រប់​គ្នា​ ទើប​រដ្ឋាភិបាល​ នៃ​ប្រទេស​កូរ៉េ​ បាន​សម្រេច​ចិត្តបិទ​​សាលា។

យោង​តាម​ព័ត៌មាន​ចុង​ក្រោយ ​ពី​អ្នក​ដែល​ជិត​ស្និត ​បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​​ច្បង​របស់​ Angelina Jolie បាន​ត្រឡប់​ទៅផ្ទះ ​នៅ​ឯសហរដ្ឋ​អាមេរិក​ វិញ​ហើយ ​បន្ទាប់​ពី​សកល​វិទ្យាល័យYonsei ក្នុងទីក្រុង​សេអ៊ូល ​ត្រូវ​បាន​បិទ​ ពី​ព្រោះ​តែ​ការរីករាល​ដាល​ ខ្លាំងពេកនៃ​ ​វីរុស​COVID-19។ 

យ៉ាង​ណា​មិញ​ បើ​ទោះបីជាបច្ចុប្បន្ន សហរដ្ឋអាមេរិកបាន ក្លាយជាប្រទេស ដែលមាន ចំនួនអ្នកផ្ទុកមេរោគ ច្រើនជាងគេទីបី នៅលើពិភពលោកក៏ដោយក៏​ Maddox នៅតែត្រលប់មកផ្ទះវិញ ជាមួយម្តាយ និងប្អូន​ៗដែរ។​ ពីព្រោះ​អ្នក​ម្តាយ​រូប​នេះ ​មិន​ទុកចិត្តឲ្យ ​កូន​ប្រុស​របស់​ខ្លួន​ ស្នាក់​នៅ​ប្រទេស​កូរ៉េ តែ​ម្នាក់ឯង និង​ដើម្បី​បាន​ មើល​ថែ​យក​ចិត្ត​ទុកដាក់​លើ ​កូន​ៗ​ទាំង​អស់ ​ដោយ​ខ្លួន​ឯងផ្ទាល់​ផងដែរ៕

Angelina Jolie និង​កូន​ប្រុស​ច្បង​ Maddox
Angelina Jolie និង​កូន​ប្រុស​ច្បង​ Maddox
Angelina Jolie និង​ Maddox ពេល​ចូល​ក្រាប​ថ្វាយ​បង្គំ​មហាក្សត្រ​ខ្មែរ
Angelina Jolie និង​ Maddox ពេល​ចូល​ក្រាប​ថ្វាយ​បង្គំ​មហាក្សត្រ​ខ្មែរ
Angelina Jolie និង​កូន​ប្រុស​ច្បង​ Maddox
Angelina Jolie និង​កូន​ប្រុស​ច្បង​ Maddox
Angelina Jolie និង​កូន​ប្រុស​ច្បង ​Maddox

Angelina Jolie និង​កូន​ៗ
Angelina Jolie និង​កូន​ៗ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T