មកទស្សនា ៧បទ ពីក្រុម BTS ដែលឆ្លុះបញ្ជាំងពី​តថភាពក្នុង​សង្គមកូរ៉េខាងត្បូង

//s5.kh1.co/aa/aa5d7b3be7621e9b276bcb653aad82a12f9f604c.jpeg
នារី

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការបង្ហាញពីអារម្មណ៏គឺជារឿងដ៏សំខាន់ដែលយើងគ្រប់គ្នាមានទំនោរចង់បាននឹងចង់បញ្ចេញ

កូរ៉េខាងត្បូង៖ ក្រុមចម្រៀង BTS ត្រូវបានគេដឹងថាច្រៀងទាក់ទងអំពីបញ្ហាសង្គមនានា ហើយពួកគេក៏មិនខ្លាចបញ្ចេញមតិរបស់ពួកគេដែរ! ខាងក្រោមនេះជាបទទាំង ៧ របស់ក្រុម BTS ដែលនិយាយអំពីបញ្ហានៅក្នុងសង្គមដែលមនុស្សជាច្រើនជួបប្រទះ និងតែងចង់បង្ហាញ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. “21st Century Girls”

នៅក្នុងបទនេះ ពួកគេបានក្រើនរំលឹកដល់សុភាពនារីទាំងឡាយឱ្យមានភាពជឿជាក់លើខ្លួនឯង និងត្រូវស្រលាញ់នៅខ្លួនឯងឲ្យបានច្រើនៗ។

21st Century Girls

២. “No More Dream”

ដូចដែលបានលើកក្នុងចំណងជើង បទនេះបានឆ្លុះបញ្ចាំងអំពីយុវវ័យជំនាន់ក្រោយៗដែលពុំមាននូវគោលដៅច្បាស់លាស់ ដើម្បីកំណត់នូវផ្លូវជីវិតរបស់ពួកគេ និង ឈោងចាប់គោលច្បាស់លាស់ណា មួយ។

No More Dream

៣. “N.O”

បទ “N.O” និយាយអំពីការដាក់គំនាបខ្លាំងរបស់អាណាព្យាបាលនានាទៅលើកូនៗរបស់ខ្លួនដែលជានិស្សិត ជាពិសេសបង្ហាញអំពីផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់ភាគីទាំងសងខាង។ បទនេះសង្ខេបអំពីតថភាពជាក់ស្តែងរបស់និស្សិតកូរ៉េខាងត្បូងសព្វថ្ងៃ។

N.O

៤. “Spine Breaker”

“Spine Breaker” នៅក្នុងបទនេះឆ្លុះបញ្ចាំងអំពីអាណាព្យាបាលខិតខំប្រឹងធ្វើការដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រសាររហូតដល់មានបញ្ហាសុខភាព និងបង្ហាញសារដល់កូនៗដែលនៅក្រោមបន្ទុកឱ្យមានភាពគិតគូរដល់ការចំណាយរបស់ខ្លួនដែលបានមកពីអាណាព្យាបាល។

Spine Breaker

៥. “Go Go”

“Go Go” បង្ហាញអំពីយុវវ័យសព្វថ្ងៃមាននិន្នាការចំណាយប្រាក់មិនចំគោលដៅដែលជាការខ្ជះខ្ជាយ លុយដែលខ្លួនខិតខំរកយ៉ាងលំបាក។

Go Go

៦. “Am I Wrong”

បទហាក់បង្ហាញពីទិដ្ឋភាពលើនយោបាយជាច្រើនរបស់ប្រទេសកូរ៉េ និងរបៀបដែលប្រជាជនហាក់មិនសូវអើពើចំពោះរាល់ព័ត៌មានឬរឿងថ្មីដែលកំពុងកើតឡើងនៅពេល។ ផ្នែកជាច្រើននៃបទចម្រៀងអាចទាក់ទងទៅនឹងទិដ្ឋភាពនយោបាយថ្មីៗនៅក្នុងប្រទេសកូរ៉េ និងជាបទចម្រៀងដែលអាចឱ្យអ្នកស្តាប់ជនជាតិកូរ៉េជាច្រើនទុកចិត្តបាន។

Am I Wrong

៧. “So What”

គ្រាន់តែអានចំណងជើងក៏យើងអាចយល់ខ្លះបាត់ទៅហើយ។ នៅក្នុងបទនេះផ្តាំឱ្យមនុស្សគ្រប់គ្នាខិតខំតស៊ូសម្រេចនូវក្តីសុបិន្តរបស់ខ្លួន ដោយមិនឱ្យគិគពីការភ័យខ្លាច ដូចគ្នានឹងចំណងជើងដែរពួកគេសង្ឃឹមថាមនុស្សនឹងដេញតាមក្តីសុបិន្តរបស់ពួកគេ។

So What

BTS បន្តផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសង្គមនៅក្នុងតន្រ្តីរបស់ពួកគេ ហើយបានផ្លាស់ប្តូរ និងផ្លាស់ប្តូរមនុស្សជាច្រើននៅទូទាំងពិភពលោកដោយភាពក្លាហាននិងការប្តេជ្ញាចិត្ត៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T