Hazard ទម្លាយពាក្យក្នុងចិត្តក្រោយមិនគាប់ប្រសើរក្នុងរដូវកាលដំបូងជាមួយ Real Madrid

//s5.kh1.co/6d/6d85f97d273e48d794714dcfc623d655d7215c5a.jpg
កីទ្បា

 ២៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Eden Hazard បានទម្លាយឲ្យដឹងថា គាត់មានរដូវកាលដំបូងដ៏អាក្រក់មួយជាមួយ Real Madrid តែកីឡាកររូបនេះជឿជាក់ច្បាស់ក្នុងការអភិវឌ្ឍខ្លួនដើម្បីធ្វើឲ្យបានល្អនៅរដូវកាលក្រោយៗទៀត។

កីឡាករសញ្ជាតិបេលហ្សិក Eden Hazard បានទម្លាយឲ្យដឹងថា គាត់មានរដូវកាលដំបូងដ៏អាក្រក់មួយជាមួយ Real Madrid តែកីឡាកររូបនេះជឿជាក់ច្បាស់ក្នុងការអភិវឌ្ឍខ្លួនដើម្បីធ្វើឲ្យបានល្អនៅរដូវកាលក្រោយៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Hazard ត្រូវបាន Real Madrid ជះលុយ ៨៨លានផោន ទិញយកមកជួយនៅតំបន់ប្រយុទ្ធ តែកីឡាករកររូបនេះហាក់មិនបានបង្ហាញខ្លួនឲ្យល្អដូចកាលដែលខ្លួនលេងឲ្យ Chelsea នោះឡើយ បូករួមទាំងរបួសរ៉ាំរ៉ៃទៀតផងនោះ។

Eden Hazard
Eden Hazard
Eden Hazard
Eden Hazard

ទាក់ទិននឹងរឿងនេះ Hazard បានថ្លែងប្រាប់ RTBF ថា៖ "រដូវកាលដំបូងរបស់ខ្ញុំនៅ Real Madrid គឺអាក្រក់ខ្លាំងណាស់ ប៉ុន្តែគ្រប់យ៉ាងមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ វាជារដូវកាល ដែលយើងរៀនសូត្រ ហើយនឹងដឹងលទ្ធផលនៅរដូវកាលទី២ វាអាស្រ័យលើខ្ញុំក្នុងការបង្ហាញខ្លួនឲ្យបានល្អនៅរដូវកាលក្រោយ។"

កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តថា៖ "នេះជាក្រុមល្អមួយ ខ្ញុំបានស្គាល់មនុស្សថ្មីៗ សម្រាប់ខ្ញុំវាជាបទពិសោធន៍ដ៏អស្ចារ្យ ខ្ញុំនៅសល់កុងត្រា៤ឆ្នាំទៀតជាមួយក្លឹប ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានទម្រង់លេងល្អឡើងវិញ"។

គួររំលឹកផងដែរថា Eden Hazard បានបង្ហាញខ្លួនឲ្យ Real Madrid បាន១៥ប្រកួតក្នុងរដូវកាលនេះ ដោយបានរកគ្រាប់បាល់១គ្រាប់ នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន៥គ្រាប់៕

Eden Hazard
Eden Hazard
Eden Hazard
Eden Hazard
Eden Hazard
Eden Hazard
Eden Hazard
Eden Hazard

ប្រភពonefootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T