ព្រោះតែកូវីដ-១៩! ធ្វើឲ្យកូនកំលោះក្រមុំឥណ្ឌា៤គូរៀបការដោយគ្មានភ្ញៀវចូលរួម

//s5.kh1.co/60/60ff86ee5eeb02076a4338a3eb45f8b064f6670f.jpg
សង្គម

 ២៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Covid-១៩ ធ្វើឱ្យកូនកំលោះក្រមុំជនជាតិឥណ្ឌា៤គូ រៀបអាពាហ៍ពិពាហ៍គ្មានភ្ញៀវចូលរួម។

ឥណ្ឌា៖ បណ្ដាប្រជាជាតិនៅទ្វីបអាស៊ី តែងចាត់ទុកពិធីរៀបអាពាហ៍ពិពាហ៍ ជារឿងដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេ ដោយមិនអាចអត់បានដូចជា ជនជាតិឥណ្ឌាជាដើម ដោយពួកគេរៀបចំពិធីនេះមានរយៈពេលជាច្រើនថ្ងៃ តែចំពេលរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបែបនេះ ទើបធ្វើឲ្យពួកគេប្រឈមនឹងការលំបាកយ៉ាងខ្លាំង ដោយគ្មានអ្នកចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាកំពុងធ្វើសង្រ្គាមយ៉ាងខ្លាំងក្លាជាមួយនឹងសត្រូវលាក់ខ្លួន ហើយរដ្ឋាភិបាលក៏បានប្រកាសដាក់ប្រទេសទាំងមូលនៅក្នុងគ្រាអាសន្ន ដោយបិទមិនឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសធ្វើដំណើរចេញពីផ្ទះ។ នេះជាវិធានការដ៏ល្អ សម្រាប់ការទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩។ រីឯអាជ្ញាធរនៅតាមបណ្ដារដ្ឋនីមួយៗ បានរឹតបន្ដឹងដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកនៅទូទាំងប្រទេស។

https://s5.kh1.co/__image/w=650,h=425,q=100/a0/a0bd55cd020cb25027c638a75de47190d8452957.jpg

បើតាមអង្គការ KPMG បានចេញរបាយការណ៍របស់ខ្លួន កាលពីពេលកន្លងទៅនេះថា ការចំណាយ ថវិការៀបចំពិធីអាពាហ៍ពិពាហ៍របស់ជនជាតិឥណ្ឌាក្នុងមួយឆ្នាំអស់ប្រហែល ជាង ៥០ ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែកាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ដែលមានពលរដ្ឋ ជាង ១,៣ ពាន់នាក់នេះ រហូតរដ្ឋាភិបាលឥណ្ឌាប្រកាសបិទប្រទេសទាំងមូល។

ស្របពេលរដ្ឋាភិបាលដាក់បម្រាមគោចរនោះ ក៏មានយុវជន ឈ្មោះ Kumar ធ្វើជាកម្មករម្នាក់បាន រៀបអាពាហ៍​​ពិពាហ៍ជាមួយនឹងប៉ូលិសស្រីម្នាក់ ឈ្មោះ Soni Kumari មានវ័យ២៥ឆ្នាំ។ កូនកំលោះក្រមុំទាំង២នាក់នេះ ជាកូនរបស់កសិកររស់នៅភាគខាងកើតរដ្ឋប៊ីហារ (Bihar) ហើយពួកគេទាំង២ នាក់បានចំណាយលុយប្រហែល២សែនរូពី (លុយឥណ្ឌា) ឬស្មើនឹងជាង២៦១៨ដុល្លារអាមេរិក។

https://s5.kh1.co/__image/w=650,h=421,q=100/64/64a8fad9b45b94a48a420c0c4d0fb51bc5517af7.jpg

កូនកំលោះរបស់ Soni Kumari បាននិយាយថា លុយជាង២៦០០ដុល្លារនេះ គឺជាលុយរួមគ្នា រវាងគ្រួសារគាត់ និងគ្រួសារគូដណ្ដឹង។ លុយទាំងនេះ គឺច្រើនណាស់ សម្រាប់គ្រួសាររបស់ពួកគេ។ បើតាមទំនៀមទម្លាប់នៅក្នុងការរៀបអាពាហ៍ពិពាហ៍របស់អ្នករស់នៅក្នុងរដ្ឋនេះ នឹងមានមនុស្សជាច្រើនពាន់នាក់មកចូលរួម។ ប៉ុន្ដែការរៀបការរបស់ពួកគេបានកើតឡើងចំពេលស្ថានការណ៍បែបនេះ ទើបពួកគេកាត់បន្ថយភ្ញៀវអស់ហើយ ហើយក៏មិនមានអ្នកមកចូលរួមដែរ។

ជាមួយគ្នានេះដែរ អ្នកវិភាគផ្នែកហិរញ្ញវត្ថុ វ័យ២៨ឆ្នាំ លោក Mahesh Pakala រស់នៅរដ្ឋ Karnataka បានថ្លែងថា​ បើតាមកម្មវិធីអាពាហ៍ពិពាហ៍របស់លោក អាចនឹងមានបងប្អូនមកចូលរួមច្រើន ដោយមានសាច់ញាតិ នៅ​តាមបណ្ដារដ្ឋជាច្រើន ត្រូវធ្វើដំណើរតាមរថភ្លើង។ ប៉ុន្ដែនៅពេលនេះ អាជ្ញាធរបានរឹតបន្ដឹងការធ្វើដំណើររបស់ពលរដ្ឋ ដូច្នេះពិតជាមិនមានអ្នកណាមកចូលរួមក្នុងពិធីមង្គលការរបស់គាត់ឡើយ។

ស្របពេលនោះដែរ ក៏មានកូនកំលោះក្រមុំ២គូទៀតរៀបការ ក្នុងស្ថានការណ៍បែបនេះ ក៏មានបញ្ហាប្រហាក់ប្រហែលខាងលើនេះដែរ៕

https://s5.kh1.co/__image/w=650,h=428,q=100/32/325f278eb330bf1a945d1533cb5f59b1743549ac.jpg
https://s5.kh1.co/__image/w=650,h=413,q=100/74/7433b5062c65670f0c9e43fe7e3d3f9a1d711aec.jpg
https://s5.kh1.co/__image/w=650,h=403,q=100/99/9983b021b178e79deb7de4232a2cfb63750ef8f3.jpg
https://s5.kh1.co/__image/w=650,h=443,q=100/10/10db9b0701eebf4bf69417e90469620723fedd41.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T