ថៃ៖ ក្រោយពី តារាប្រុសវ័យក្មេង លោក Nick បានប្រកាសចែកផ្លូវគ្នា ជាមួយនឹងមិត្តស្រី នាង Tangmo ដែលជាគូស្នេហ៍ខុសជំនាន់គ្នា មិនបានយូរប៉ុន្មាន ស្រាប់តែ លោក ក៏បានចេញមកបង្ហោះសារ ដ៏ភ្ញាក់ផ្អើលម្ដងទៀត ដែលនៅក្នុងនោះ លោកក៏បានធ្វើការសុំទោស និងសុំផ្សះផ្សារជាមួយនឹង Tangmo វិញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ សម្រាប់តារាសម្តែងស្រី នាង Tangmo ដែលជាគូស្នេហ៍របស់ Nick បន្ទាប់ពី អ្នកទាំងពីរបានប្រកាស ផ្សះផ្សារគ្នាជា គូស្នេហ៍ម្ដងទៀត នាងក៏បានផ្ដល់បទសម្ភាសន៍ រៀបរាប់ពី មូលហេតុដែល អ្នកទាំងពីរត្រលប់មកត្រូវរ៉ូវគ្នា ដែលនៅក្នុងនោះដែរ នាងបាននិយាយថា៖
ភាគច្រើន គឺជារឿងតូចតាច ប៉ុន្តែ រឿងចុងក្រោយ ដែលយើងបាននិយាយគ្នា គឺយើងបានសួរគ្នាដោយផ្ទាល់ថា តើយើងគួរទៅបន្ត ឬអត់ ព្រោះ ការពិតទៅ ខ្ញុំខ្លួនឯង គឺជាមនុស្សម្នាក់ដែលមិនធ្លាប់ទទួលបានឱកាសពីមុននោះទេ ហើយក៏ដឹងដែរថា ការដែលធ្វើបែបនេះ វាឈឺចាប់ខ្លាំងណាស់ ដូច្នេះហើយ ប្រសិនបើយើងដឹងថា យើងគឺជា ពិភពលោកទាំងមូល របស់នរណាម្នាក់ យើងមិនត្រូវដក គាត់ចេញនោះទេ យើងត្រូវតែដើរទៅមុខ ជាមួយគ្នា។
ម៉្យាងវិញទៀត នាងក៏បានបន្ថែមថា៖
បញ្ហាអាយុ ក៏សំខាន់ដែរ ប៉ុន្តែអ្វីគ្រប់យ៉ាង អាចត្រូវបានកែតម្រូវ អាចកែ រហូតដល់ចប់ស្នេហា តែពេលនេះ យើងនៅតែ ស្រលាញ់គ្នាដដែល។
ក្រោយពីបានជ្រាប បែបនេះហើយ បណ្ដាហ្វេនៗជាច្រើន កាន់តែរំភើប ព្រមទាំងចូលរួមត្រេកអរ ចំពោះការវិលត្រឡប់មកជា គូស្នេហ៍ដ៏ផ្អែមល្ហែមនឹងគ្នា សារជាថ្មីម្ដង ទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






