អស្ចារ្យណាស់! ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់រូបភាពផ្កាយរណប អមជាមួយបញ្ញាសិប្បនិម្មិត ដើម្បីស្វែងរករណ្ដៅគ្រាប់មីន នៅក្នុងប្រទេសកម្ពុជា

//s5.kh1.co/bb/bb1dbcbbc804939d582199914a9ad9ee7a9b408b.jpg
បច្ចេកវិទ្យា

 ២៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្រាប់មីនសកម្មរាប់លានគ្រាប់នៅតែពង្រាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីស្រាវជ្រាវនិងស្វែងរកគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានទម្លាក់នៅក្នុងប្រទេសកម្ពុជា អំឡុងសង្គ្រាមវៀតណាម ដោយប្រើប្រាស់រូបភាពចេញពីផ្កាយរណប។ ប្រព័ន្ធថ្មីនេះប្រើក្បួនដោះស្រាយនិងអាចកំណត់ចំណាំវត្ថុ ដែលអាចស្វែងរករណ្ដៅគ្រាប់ រួមមានរូបរាង ពណ៌ វាយភាព និងទំហំរបស់វា។ បន្ទាប់មក ក្បួនដោះស្រាយទាំងនេះនឹងស្កេនរូបភាព តាមរយៈផ្កាយរណប ដើម្បីស្វែងរករណ្ដៅគ្រាប់នានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពរណ្ដៅមើលពីផ្កាយរណប របស់សាកលវិទ្យាល័យរដ្ឋ Ohio
រូបភាពរណ្ដៅមើលពីផ្កាយរណប របស់សាកលវិទ្យាល័យរដ្ឋ Ohio

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋ Ohio បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីស្វែងរករណ្ដៅមួយចំនួន នៅក្នុងខេត្ដព្រៃវែង ដែលជាតំបន់ដែលត្រូវបានគេទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាម។ គំរូនេះអាចស្វែងរករណ្ដៅគ្រាប់បែក ច្រើនជាង ១៦០ ភាគរយដោយពឹងផ្អែកលើវិធីសាស្ដ្រកំណត់ចំណាំវត្ថុស្ដង់ដារ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ PLOS ONE។

ក្រុមអ្នកស្រាវជ្រាវបានបញ្ចូលគ្នា នូវគំរូជាមួយនឹងកំណត់ត្រាយោធានៃគ្រាប់បែកដែលបានទម្លាក់ នៅក្នុងតំបន់ និងរបាយការណ៍ពីក្រុមដោះមីន ស្ដីពីគ្រាប់មិនទាន់ផ្ទុះនៅក្នុងដី។ ប្រការនេះនាំឲ្យពួកគេអាចប៉ាន់ស្មានថា គ្រាប់បែកអាចធ្លាក់រាយប៉ាយនៅជុំវិញភូមិ ចំនួន ៤៤ ភាគរយទៅ ៥០ ភាគរយនៅមិនទាន់ផ្ទុះ។​

គ្រាប់មីនសកម្មជាច្រើនគ្រាប់ ត្រូវបានកប់នៅក្រោមដី
គ្រាប់មីនសកម្មជាច្រើនគ្រាប់ ត្រូវបានកប់នៅក្រោមដី

គ្រាប់មីនសកម្មរាប់លានគ្រាប់នៅតែពង្រាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ក្រុមប្រឹក្សាអំពីគ្រាប់មីន (MAG) បានប៉ាន់ស្មានថា ប្រជាជនកម្ពុជាជាង ៦៤,០០០ នាក់ត្រូវបានសម្លាប់ឬរងរបួស ដោយសារគ្រឿងផ្ទុះ ចាប់តាំងពីឆ្នាំ ១៩៧៩។

លោក Erin Lin ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យរដ្ឋ Ohio បាននិយាយថា៖ «ដំណើរការដោះមីនមានតម្លៃថ្លៃនិងចំណាយពេលច្រើន ប៉ុន្ដែគំរូរបស់យើងអាចជួយកំណត់តំបន់ដែលងាយរងគ្រោះថ្នាក់បំផុត ដែលគួរតែដោះមីនជាមុន»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T