ធារី ចន្ថាប៊ីន៖ ៦​គន្លឹះ​​ដើម្បី​​​រាងកាយរឹងមាំ និង​សុខភាពល្អ អំឡុងពេលនៅផ្ទះ បង្ការ​​ការ​​ឆ្លង​​វីរុស​កូវី​ដ១៩!

//s5.kh1.co/e9/e9092db8b14727e0102a6ea8a1a41e88be7e3765.jpg
កីទ្បា

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​ដើម្បី​ទទួលបានសុខភាពល្អ រាងកាយរឹងមាំត្រូវការការអត់ធ្មត់ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ត។

ភ្នំពេញ៖ អំឡុងពេលស្នាក់នៅផ្ទះចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លងវីរុសរាតត្បាតកូវីដ ១៩ កីឡាករតំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្រ្តចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់នៅស្ទើរទូទាំងពិភពលោកបានអនុវត្ត ដើម្បីថែរក្សា​រូប​រាងកាយ​ និង​​សុខភាពឲ្យ​ល្អ​ដូច​ខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១) ហាត់ប្រាណ ដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ ៥ គីឡូម៉ែត្រ ជាដើម ក្នុងមួយថ្ងៃ និង​ធ្វើឱ្យបានរាល់ថ្ងៃ។
២) ទទួលទានតែអាហារ​ដែលមានផ្ទុកអា​ហារូបត្ថម្ភគ្រប់គ្រាន់​ សម្បូរវីតាមីន និងប្រូតេអ៉ីន ជាពិសេសអាហារ​ពេល​ល្ងាច​ត្រូវញុំាតែបន្លែប៉ុណ្ណោះ​ មិនត្រូវញ៉ាំសាច់ទេ។
៣) ទទួលទានទឹក​មិនតិចជាង២លីត្រទេ។ យកល្អ គួរពិសាឱ្យបាន​៣លីត្រក្នុង​មួយ​​ថ្ងៃ។
៤) ទទួលទានដំណេកប្រមាណ ៧ ទៅ ១០ ម៉ោង។ ប៊ីន តែងតែចូលគេងនៅម៉ោង ១០ យប់ និងភ្ញាក់នៅម៉ោង ៧ព្រឹក។
៥) ធ្វើកិច្ចការផ្ទះដូចជា សម្អាតផ្ទះជារៀងរាល់ថ្ងៃ ដើម្បីបញ្ចេញថាមពល បើអស់កម្លាំងខ្លាំងពេកអ្នកក៏អាចទទួលទានភេសជ្ជៈប៉ូវកម្លាំងប​ន្ថែមបានផងដែរ។  ​

កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
អាហាររបស់កីឡាករ ធារី ចន្ថាប៊ីន
អាហាររបស់កីឡាករ ធារី ចន្ថាប៊ីន

ជាចុងក្រោយ លោកក៏បាន​ក្រើន​រម្លឹកថា៖

«​ដើម្បី​ទទួលបានសុខភាពល្អ រាងកាយរឹងមាំត្រូវការការអត់ធ្មត់ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ត។ ហើយ​ក្នុង​ការ​ការពារវីរុសកូវីដ១៩ ត្រូវផ្តើមចេញ​ពីយើងទាំងអស់គ្នា កុំចេញក្រៅ បើមិន​​​ចាំបាច់ រក្សាអនាម័យឱ្យបានល្អ។ ខ្ញុំតំណាងឱ្យភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមលើកទឹកចិត្តប្រជាពលរដ្ឋ​កម្ពុជាយើងទាំងអស់ សូមទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺទាំងអស់គ្នា»៕

សម្តីរបស់កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T