អ្នកណាគេអ៊ីចេះ! Conte និងតា Sarri កំពុងតាមប្រមាញ់យកកីឡាករឆ្នើមម្នាក់របស់ Chelsea

//s5.kh1.co/78/788bb0087d41dea7d1e76cf4fb652a0cefe18d04.jpg
កីទ្បា

 ២៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Juventus និង Inter កំពុងតាមប្រមាញ់យកខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Emerson Palmieri

អ៊ីតាលី៖ ក្លិប Juventus និង Inter Milan ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបឆ្វេងរបស់ក្រុមតោខៀវ Chelsea កីឡាករ Emerson Palmieri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរដូវកាលនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Frank Lampard កីឡាករសញ្ជាតិអ៊ីតាលី មានឱកាសបានចូលលេងចំនួន១៨ប្រកួត ក្នុងនោះគេបញ្ជូនគ្រាប់បាល់រួមក្រុមសម្រេចទីបាន១ដង។

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

យោងតាមការចុះផ្សាយរបស់កាសែត Tuttosport ក្លិបយក្សអ៊ីតាលី Juventus និង Inter បានត្រៀមសំណើ ៣០លានអឺរ៉ូ (ឬប្រមាណ ៣២លានដុល្លារ) ដេញថ្លៃយក Emerson ពី Chelsea។ ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់កីឡាករផ្ទាល់ក៏មិនសប្បាយជាចិត្តចំពោះរបៀបដែលលោក Lampard ដឹកនាំផងដែរ។

ខ្សែការពារវ័យ២៥ឆ្នាំ បានចាកចេញពីក្រុម Roma មករួមរស់នៅកីឡដ្ឋាន Stamford Bridge កាលពីឆ្នាំ២០១៨ ក្នុតម្លៃផ្ទេរ២០លានអឺរ៉ូ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនសរុបឲ្យក្រុមតោខៀវបាន ៥២ប្រកួត។ ជាមួយគ្នានេះ ក្នុងនាមជាខ្សែការពារគេ រកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ករួមក្រុមបញ្ចប់ទីបាន៥ដង។

 កីឡាករ Emerson Palmieri
 កីឡាករ Emerson Palmieri

តំណែងខ្សែការពារស្លាបស្ដាំ ជម្រើសតំបូងក្នុងក្រុម Chelsea ត្រូវបានលោក Lampard ផ្ដល់ការទុកចិត្តទៅលើកីឡាករ​វ័យក្មេង Reece James ហេតុនេះហើយទើប Emerson ហាក់មិនសូវសប្បាយចិត្តនឹងការរៀបចំរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេស នឹងមានបំណងចង់ចាកចេញ។

យ៉ាងណាមិញ Emerson ត្រូវបានគេមើលឃើញថា ការផ្លាស់ទៅចូលរួមជាមួយ Inter អាចនឹងល្អជាងការផ្ទេរទៅលេងនៅ Juventus ពីព្រោះគេអាចនឹងទទួលបានឱកាសបង្ហាញខ្លួនច្រើន ក្រោមការដឹកនាំរបស់លោក Conte ៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T