តើមកពីវីរុសកូវីដ-១៩? ទើបពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់" របស់កោះបាលីមានសភាពខុសធម្មតា?

//s5.kh1.co/d0/d004db434040e9740d5479e1de6d5a4b779b0d30.jpg
សង្គម

 ២៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

"ថ្ងៃនៃភាពស្ងប់ស្ងាត់" របស់កោះបាលីកាន់តែស្ងប់ស្ងាត់ជាងធម្មតានៅឆ្នាំនេះ ដោយសារការភ័យខ្លាចនៃជំងឺឆ្លង Covid-១៩ បានជំរុញឲ្យអាជ្ញាធរកាត់បន្ថយ ការប្រារព្ធពិធីប្រចាំឆ្នាំ។

ឥណ្ឌូនេស៊ី៖ "ថ្ងៃនៃភាពស្ងប់ស្ងាត់" របស់កោះបាលីកាន់តែស្ងប់ស្ងាត់ជាងធម្មតានៅឆ្នាំនេះ ដោយសារការភ័យខ្លាចនៃជំងឺឆ្លង Covid-១៩ បានជំរុញឲ្យអាជ្ញាធរកាត់បន្ថយការប្រារព្ធពិធីប្រចាំឆ្នាំ ដែលមើលឃើញថាកោះភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតឈានដល់កម្រិតអាសន្នមួយហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីបុណ្យនេះត្រូវបានគេស្គាល់ឈ្មោះថា Nyepi ដោយហៅអ្នកស្រុកឲ្យស្នាក់នៅផ្ទះ ២៤ ម៉ោង ហើយសញ្ជឹងគិតពិចារណាអំពីទង្វើរខ្លួនឯងកន្លងមក។

ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"

ការហោះហើរ និងការតភ្ជាប់អ៊ីធឺណិតត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ខណៈពេលដែលកន្លែងទាក់ទាញភ្ញៀវទេសចរ មួយនេះត្រូវបានបិទដើម្បីទុកពេលវេលាសម្រាប់ការធ្វើសមាធិ និងការស្វែងយល់បន្ថែម។

ប៉ុន្តែការអបអរសាទរដែលត្រូវបានកត់សម្គាល់នៅថ្ងៃពុធជាធម្មតាត្រូវបានធ្វើឡើងដោយក្បួនដង្ហែរតាមដងផ្លូវ ដែលមានផ្កាចម្រុះពណ៌ដែលគេស្គាល់ថា Ogoh-Ogoh ដែលក្រោយមកត្រូវបានដុត ហើយនេះគឺតំណាងឲ្យការបង្កើតឡើងវិញ និងការបន្សុទ្ធមនុស្ស។

ព្យុហយាត្រាត្រូវបានគេរៀបចំឡើងយ៉ាងហ្មត់ចត់នៅល្ងាចថ្ងៃអង្គារ ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃវីរុសដ៏សាហាវនេះ ខណៈដែលអាជ្ញាធរក៏បានអំពាវនាវឲ្យមានការប្រារព្ធពិធីដែលទាក់ទងនឹងគូស្វាម៉ីភរិយាថើបគ្នាផងដែរ។

ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"

វិធានការណ៍ដែលត្រូវនៅឃ្លាតឆ្ងាយពីគ្នាបានដាក់ចេញសម្រាប់ពិធីប្រពៃណីមួយចំនួនដែលបានបន្តអនុវត្តន៍ ហើយមានមនុស្សជាច្រើនបានផ្តល់ការសង្ឃឹមថានឹងអាចទប់ស្កាត់ជម្ងឺ Covid-១៩ នេះបាន។

អ្នករៀបចំកម្មវិធី Nyepi លោក Cokorda Putra Wisnu Wardana និយាយថា“ យើងសង្ឃឹមថាសកលលោកនឹងជួយការពារមនុស្សពីការផ្ទុះឡើងនៃជម្ងឺរាត្បាតនេះ”។ លោកបានបន្ថែមថា“ ការផ្តល់ជូននឹងត្រូវដាក់ក្នុងទន្លេដើម្បីបង្ហាញពីបំណងប្រាថ្នារបស់យើងថា រាល់ជម្ងឺ មេរោគ និងអ្វីៗដែលធ្វើឲ្យយើងភ័យខ្លាចនឹងត្រូវរលាយបាត់បង់”។

ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"

សម្រាប់អ្នកស្រុកកោះបាលីឈ្មោះ Dwi Antara បាននិយាយថា ការភ័យខ្លាចវីរុសបានបង្អាក់វិស័យ ទេសចរណ៍សំខាន់ៗរបស់កោះនេះ។ យុវជនវ័យ ២៤ ឆ្នាំរូបនេះបាននិយាយថា“ វាមានភាពខុសប្លែកគ្នានៅឆ្នាំនេះ។” “ ជាទូទៅវាសប្បាយណាស់ វាមិនមានអារម្មណ៍ដូចជា Nyepi ទេ”។

ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាង ៨០% នៃចំនួនប្រជាជននៅកោះបាលី ហើយត្រូវបានគេស្គាល់ថាជាហិណ្ឌូសាសនិកដែលបានកំពុងប្រតិបត្តិសាសនាក្នុងតំបន់៕

ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពក្នុងពិធីបុណ្យ "ថ្ងៃនៃភាពស្ងប់ស្ងាត់"
ទិដ្ឋភាពកោះបាលី<br>
ទិដ្ឋភាពកោះបាលី
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T