Ancelotti ចង់បានកូនសិស្សចាស់ម្នាក់នៅ Napoli មកលេងនៅ Everton

//s5.kh1.co/47/479b739ccdc146aa221ee74e54d2a45378b43b62.jpg
កីទ្បា

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក Carlo Ancelotti កំពុងព្យាយាមធ្វើឱ្យមានការជួបជុំគ្នាម្តងទៀតជាមួយកូនសិស្សចាស់ម្នាក់ដែលធ្លាប់ធ្វើការជាមួយគ្នានៅក្លឹប Napoli របស់លីគកំពូលអ៊ីតាលី គឺខ្សែបម្រើ Allan។

អ្នកចាត់ការទូទៅក្លឹប Everton លោក Carlo Ancelotti កំពុងព្យាយាមធ្វើឱ្យមានការជួបជុំគ្នាម្តងទៀតជាមួយកូនសិស្សចាស់ម្នាក់ដែលធ្លាប់ធ្វើការជាមួយគ្នានៅក្លឹប Napoli របស់លីគកំពូលអ៊ីតាលី គឺខ្សែបម្រើ Allan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Allan
កីឡាករ Allan

យោងរបាយការណ៍របស់សារព័ត៌មានល្បីរបស់អ៊ីតាលី CalcioMercato បានឱ្យដឹងថា ខ្សែបម្រើកណ្តាលជម្រើសជាតិប្រេស៊ីលវ័យ ២៩ឆ្នាំ នៅសល់កិច្ចសន្យាជាមួយក្លឹប Napoli រហូតដល់បញ្ចប់រដូវកាល ២០២៣ ប៉ុន្តែក្លឹបអាចនឹងអនុញ្ញាតឱ្យរូបគេចាកចេញ ប្រសិនបើមានការចរចាណាមួយសមស្រប ខណៈដែលកីឡាកររូបនេះ មានតម្លៃខ្លួនក្នុងទីផ្សារប្រមាណ ៤០លានផោន។

កីឡាករ Allan ពេលលេងឱ្យជម្រើសជាតិប្រស៊ីល (លេខ១៨)<br>
កីឡាករ Allan ពេលលេងឱ្យជម្រើសជាតិប្រស៊ីល (លេខ១៨)

ក្លឹប Everton បានតាមដានស្ថានភាពរបស់កីឡាកររូបនេះ និងកំពុងរៀបចំសំណើដ៏ពិតប្រាកដមួយសម្រាប់សំណព្វចិត្តរបស់ លោក Carlo Ancelotti ដែលលោកធ្លាប់បានដឹកនាំកាលនៅកីឡដ្ឋាន Stadio San Paolo។

លោក Carlo Ancelotti និងកីឡាករ Allan កាលនៅធ្វើការជាមួយគ្នានៅក្លឹប Napoli<br>
លោក Carlo Ancelotti និងកីឡាករ Allan កាលនៅធ្វើការជាមួយគ្នានៅក្លឹប Napoli

សូមជម្រាបផងដែរថា Allan បានចូលរួមជាមួយក្លឹប Napoli កាលពីរដូវកាល ២០១៥-២០១៦ ពីក្លឹប Udinese ក្នុងតម្លៃ ១១.៥លានផោន។ រហូតមកដល់ពេលនេះ រូបគេបានបង្ហាញខ្លួនសរុបឱ្យក្លឹប Napoli ចំនួន ២០៣ ប្រកួត រកគ្រាប់បាល់បានចំនួន ១០គ្រាប់ និងបញ្ជូនបាល់បាន ១៦គ្រាប់ផងដែរ៕

កីឡាករ Allan
កីឡាករ Allan

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T