ភ្នំពេញ៖ ទស្សិកជនទាំងអស់គ្នាប្រាកដជាស្គាល់អ្នកលក់ឡេ ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេកប៊ុក ដែលគាត់មានឈ្មោះថា VJ Ping។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ VJ Ping ទទួលបានភាពល្បីល្បាញតាមរយៈការឡាយលក់ផលិតផលផ្សេងៗ ថែរក្សាសម្ផស្សផ្សេងៗគ្រប់មុខ ដោយសារតែគាត់ជាមនុស្សពូកែនិយាយ មិនចេះរីងស្ងួតសោះឡើយ ជាងនេះទៅទៀតគាត់ក៏មានគ្លីនិកផ្ទាល់ខ្លួនផងដែរ ដើម្បីបម្រើសេវាកម្មទាក់ទងនឹងសម្ផស្សផងដែរ។
ជាក់ស្តែងថ្ងៃនេះ VJ Ping បានធ្វើការចែកជូននូវទឹកលាងដៃ សម្រាប់មេរោគនៅស្តុបណានជីង ដែលមានចំនួនដបរហូតទៅដល់ ៣៥០០០ដប ដោយមិនគិតថ្លៃ ដើម្បីរួមចំណែកប្រឆាំងនឹងការរីករាតត្បាតនៃវីរុសកូរ៉ូណា សម្រាប់បងប្អូនដែលខ្វះខាតថវិកា និងមិនសូវមានចំណូលគ្រប់គ្រាន់សម្រាប់ទិញទឺកលាងដៃផងដែរ។
គួរបញ្ចាក់ថានេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកលក់ឡេមួយរូបនេះបានរួមចំណែកធ្វើការងារសប្បុរសធម៍នៅក្នុងសង្គម៕
សូមចូលមើលរូបភាពខាងក្រោម៖


