ព្រះអង្គម្ចាស់ Charles បានធ្វើតេស្ដរកឃើញ​វិជ្ជមាននៃវីរុសកូវីដ-១៩

//s5.kh1.co/21/21707b37f6695fd0ad8adafccdc8995d72121e4e.jpeg
សង្គម

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ព្រះអង្គម្ចាស់ឆាលស៍ មានព្រះជន្មាយុ៧១ព្រះវស្សា បានធ្វើតេស្ដរកឃើញ​វិជ្ជមាននៃវីរុសកូវីដ-១៩។

អង់គ្លេស៖ ប្រទេសអង់គ្លេស ស្ថិតនៅលំដាប់ទី​៩ ជាប្រទេសដែលបានឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមកដល់ពេលនេះអង់គ្លេសមានអ្នកឆ្លងកើនឡើងដល់ទៅជិត​១ម៉ឺននាក់ និង ស្លាប់ជិត៥០០នាក់ផងដែរ​។ អ្វីដែលចាប់អារម្មណ៍​បំផុតនោះគឺ ព្រះអង្គម្ចាស់ Charles ​ជារាជបុត្ររបស់ព្រះមហាក្សត្រយានី​ អេលីហ្សាប៊ែត ទី​២ បានឆ្លងកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យព្រះរាជវាំង (Clarence House) របស់អង់គ្លេស បានថ្លែងថា ព្រះអង្គម្ចាស់ឆាលស៍ មានព្រះជន្មាយុ៧១ព្រះវស្សា ហើយក៏ជាអ្នកស្នងរាជសម្បត្ដិអង់គ្លេសផងដែរ។ ទ្រង់បានធ្វើតេស្ដរកឃើញ​វិជ្ជមាននៃវីរុសកូវីដ-១៩ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី តែទ្រង់នៅតែមានរោគសញ្ញាស្ថិតក្នុងកម្រិតស្រាលប៉ុណ្ណោះ។ នៅពេលនេះ ទ្រង់នៅតែមានព្រះរាជសុខភាពល្អ​ជាធម្មតា ហើយអាចបំពេញនូវព្រះរាជកិច្ច នៅក្នុងព្រះរាជ​ដំណាក់​របស់ទ្រង់ជាធម្មតា។

រូបភាព​: ព្រះ​មហាក្សត្រ​យានី អេ​លី​ហ្សាប៊ែត និង ព្រះ​អង្គ​ម្ចាស់​ ឆា​ល​ស៍​
រូបភាព​: ព្រះ​មហាក្សត្រ​យានី អេ​លី​ហ្សាប៊ែត និង ព្រះ​អង្គ​ម្ចាស់​ ឆា​ល​ស៍​

សារព័ត៌មាន Daily Mail បានផ្សាយថា បច្ចុប្បន្នព្រះអង្គម្ចាស់កំពុងគង់នៅដាច់ដោយឡែក នៅប្រាសាទ Balmoral ក្នុងប្រទេសស្កុតឡែនដ៍។ ប៉ុន្ដែមុនពេលធ្វើតេស្ដរកព្រះរាជរោគនោះ ព្រះអង្គម្ចាស់បានចូល​រួមព្រឹត្ដិការណ៍មួយនៅទីក្រុងឡុងដ៍ ដោយមានវត្ដមានព្រះអង្គម្ចាស់ Albert ទី២ នៃប្រទេសម៉ូណាកូ។ ក្រោយមកស្ដេចអង្គនេះ ក៏ត្រូវបានគ្រូពេទ្យធ្វើតេស្ដរកឃើញវិជ្ជមាននៃវីរុសកូវីដ -១៩ នាពេលកន្លងមក។

https://s5.kh1.co/__image/w=650,h=366,q=100/c1/c193bc6ceefea94ec08c3762873489ff6bb5e5e7.jpg

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋសភាអង់គ្លេសបានបិទទ្វារ កាលពីថ្ងៃទី​២៥ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ហើយ រដ្ឋសភាអាចនឹងបើកទ្វារឡើងវិញ នៅថ្ងៃទី​២១ ខែមេសា​។ រីឯការបិទទ្វារ​រដ្ឋ​សភានេះបានកើតឡើង ក្រោយពេលរដ្ឋាភិបាលអង់គ្លេសបានប្រកាសអាសន្ននៅទូទាំងប្រទេស​ ស្នើឲ្យពលរដ្ឋនៅក្នុងផ្ទះ ដើម្បី​បញ្ចៀសការឆ្លងរាលដាល​នៃវីរុសកូវីដ-១៩៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T