អ្នកមេម៉ាយសម័យថ្មីហាន់ ជីអ៊ុន! កាន់តែស្អាត កាន់តែស៊ិចស៊ី ពេលថតរូបបង្ហាញល្វែងលើបែបនេះ

//s5.kh1.co/96/96f600d4db2ed03b6511a71504d1ba2d2df008d4.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែផាត់មុខបែបស្រាលៗ​ និងស្លៀកពាក់ស្ទីលស្រគត់ស្រគុំ តែលើកនេះ Song Hye Kyo បានផ្លាស់ប្តូរស្ទាយមកជា ស៊ិចស៊ីបង្អួតដើមទ្រូងទៅវិញ កាន់តែប្លែកហើយ!

កូរ៉េខាងត្បូង ៖ ចាប់តាំងពីបញ្ចប់ជីវិតគូ ជាមួយនឹងអតីតស្វាមី តារាសម្ដែងស្រី Song Hye Kyo ត្រូវគេកត់សម្គាល់ឃើញថា នាងមានការផ្លាស់ប្ដូរច្រើន ទាំងស្ទីលតែងខ្លួន និងរូបសម្រស់ ដែលបង្ហាញឲ្យហ្វេនៗកាន់តែជឿជាក់ថា នាងជានារីដ៏រឹងមាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាសម្តែងស្រីជើងចាស់់ម្នាក់នេះ កាលពីមុន ត្រូវគេស្គាល់ថា ជានារីស្រគត់ស្រគុំម្នាក់ ចូលចិត្តផាត់មុខស្រាលៗ សុភាពៗ បែបធម្មជាតិ ជាពិសេសការស្លៀកពាក់ គឺមិនស៊ិចស៊ីពេកឡើយ មានភាពថ្លៃថ្នូ សមជាតារាស្រីជួមុខ។

ប៉ុន្តែបច្ចុប្បន្ននេះ ហ្វេនៗសង្កេតឃើញថា នាងហាក់ផ្លាស់ប្ដូរស្ទើរតែទាំងស្រុង។ ស្ទីលតុបតែងមុខ ក៏មើលទៅកាចៗ ក្រាស់ៗជាងមុន ចំណែកឯឈុតសម្លៀកបំពាក់ក៏ ស៊ិចស៊ីទាក់ទាញ។ តួយ៉ាងដូចជាថ្មីៗនេះ ពេលដែលនាងថតម៉ូតឲ្យទស្សនាវដ្តីមួយ Song Hye Kyo បានបង្ហាញខ្លួនក្នុងឈុត ចំហល្វែងខាងលើ បង្ហាញគល់ទ្រូងយ៉ាងស៊ិចស៊ី ខុសប្លែកពីសព្វដង។ 

យ៉ាងណាមិញ នាងត្រូវបានហ្វេនៗពោលសរសើរជារឿយៗថា ស្ទីលថ្មីទាំងនេះ ពិតជាសាកសមនឹងនាងខ្លាំងណាស់ ទោះបីជានាងរៀបការរួច ហើយក៏ផ្ទុះដំណឹងលែងលះគ្នា ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមិនធ្លាក់ចុះ ព្រោះស្ទីលថ្មីធ្វើឲ្យនាង កាន់តែមានភាពទាក់ទាញ មិនស៊ាំភ្នែកឡើយ៕

សូមទស្សនារូបខាងក្រោម ៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
រូបថ្មី បង្ហាញគល់ទ្រូងរបស់ Song Hye Kyo
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T