កុមារកម្ពុជា ៧១នាក់​ ត្រូវបាន​វះកាត់ភ្ជិតប្រហោង​បេះ​ដូង​​​​ជោគ​ជ័យ​នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមីនានេះ

//s5.kh1.co/fb/fbae3b16effc0ecc86835e4d6422212735ec5edb.jpg
សង្គម

 ២៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មន្ទីរពេទ្យគន្ធបុប្ផា បានចេញផ្សាយរបាយការណ៍ បង្ហាញពីចំនួនកុមារ​កម្ពុជា រួមទាំងស្ត្រីជាមាតា ដែលបានមកទទួល​សេវា​ពិនិត្យព្យាបាល

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មន្ទីរពេទ្យគន្ធបុប្ផា បានចេញផ្សាយរបាយការណ៍ បង្ហាញពីចំនួនកុមារ​កម្ពុជា រួមទាំងស្ត្រីជាមាតា ដែលបានមកទទួលសេវាពិនិត្យព្យាបាលនិងសេវាផ្នែកសម្ភព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា ទូទាំងប្រទេស នៅក្នុងខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពេទ្យគន្ធបុប្ផា បានហៅរបាយការណ៍នេះថា ជាព័ត៌មានពិតនៃតួលេខ ក្នុងខែមីនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ​គន្ធបុប្ផា ដោយបញ្ជាក់ថា៖

– កុមារឈឺចំនួន ៥៧,០៩៧នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។

– កុមារមានជម្ងឺធ្ងន់ៗ ចំនួន ១០,៥៨៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

– កុមារចំនួន ១៦៥នាក់ មានជំងឺគ្រុនឈាមថ្មត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

– កុមារ ១,៨៨៩នាក់ ត្រូវបានទទួលការវះកាត់ ។

– កុមារ ៧១នាក់ ទទួលបានការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។

https://s5.kh1.co/__image/w=650,h=639,q=100/05/0502bf73a88720950c3dfe33eeea2b1fb953f5b6.jpg

ដោយឡែក នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១១,១៨៣នាក់​បានមក​ពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ហើយស្ត្រីដែលបានសម្រាលកូន មានចំនួន ១,៧៨២នាក់។

មន្ទីរពេទ្យគន្ធបុប្ផាអះអាងថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា និងបានអរគុណ​ដល់​បុគ្គលិក​កម្ពុជាទាំង ២,៥០០នាក់ ដែលបានខិតខំបំពេញការងារយ៉ាងលំបាក ទាំងយប់ទាំងថ្ងៃប្រកបដោយវិជ្ជាជីវៈ៕

https://s5.kh1.co/__image/w=650,h=472,q=100/32/32eddc02444a60f4b0e7850672facc4f62156c65.jpg
https://s5.kh1.co/__image/w=650,h=196,q=100/f7/f7f5ef8239dd3010a66ff05f687da7b6a5f51dd0.jpg
https://s5.kh1.co/__image/w=650,h=435,q=100/b7/b7bc5a494336be16de23ce7d7a13fc669a3b05c3.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T