សុំសរសើរ! រ៉ូបវែងៗដែល Yoona ស្លៀកចូលកម្មវិធី មិនសូវបញ្ចេញសាច់ទេ តែស៊ីដាច់គេរហូត

//s5.kh1.co/6e/6ee681fc47ca8cc4a4b3acdbffab1e0054a0b44f.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជារើយៗ គេតែងឃើញតារាស្រីរូបនេះ លេចមុខក្នុងកម្មវិធីធំៗជាច្រើន តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ នាងតែងតែនិយមស្លៀករ៉ូបវែងៗ មិនសូវបញ្ចេញសាច់ប៉ុន្មានទេ យ៉ាងច្រើនបង្ហាញត្រឹមស្មារតែប៉ុណ្ណោះ តែមួយឈុតៗរបស់នាង ពិតជាស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន។

កូរ៉េខាងត្បូង ៖ មិនស្គាល់ទើបចម្លែក Yoona សមាជិកក្រុមចម្រៀងស្រីដ៏ល្បី Girl’s Generation ស្ថិតនៅក្នុងផលិតកម្មយក្ស SM ដែលជាជម្រកតារាល្បីៗ ជាច្រើនជំនាន់រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោសល្យផ្នែកចម្រៀងហើយ Yoona ក៏បានប្រឡូកក្នុងវិស័យសម្ដែងផងដែរ ហើយទទួលបានភាពជោគជ័យជាហូហែ ដោយសារតែនាងមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាត។

ជារឿយៗ នាងត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលចូលចិត្តលេងស្ទីលឈុតរ៉ូបវែងៗ ដូចជាព្រះនាងក្នុងរឿងនិទាន កម្រនឹងតែងខ្លួនស៊ិចស៊ី លេចលើលេចក្រោមណាស់។ ទោះបីពេលដែលចូលរួមកម្មវិធីម្ដងៗ នាងស្លៀកតែឈុតវែងៗក៏ដោយ ប៉ុន្តែនាងតែងតែស៊ីដាច់គេ មិនដែលខាន។

មហាជនជឿជាក់ថា ស្រីស្អាត ល្បីឈ្មោះម្នាក់នេះ តែងតែបង្ហាញភាពស្រស់ស្អាត ដាច់គេជានិច្ច ដូច្នេះហើយពួកគេ តែងតែផ្ដោតចំណាប់អារម្មណ៍ទៅលើនាង រាល់ពេលដែលនាងទៅចូលរួមកម្មវិធី។

មិនធ្វើឲ្យខកចិត្តនោះទេ ទាំងអ្នកកាសែត ទាំងតារាៗ ព្រមទាំងហ្វេនៗ ស្ទើរតែភ្លាំងភ្លឹកស្មារតី ឲ្យរាល់តែលើក ពេលដែល Yoona បង្ហាញខ្លួនម្ដងៗ។

និយាយទៅ ដូចជាសរសើរជ្រុល ប៉ុន្តែមនុស្សជាច្រើន តែងតែសង្កេតឃើញបែបនេះពិតមែន៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោម ៖

Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Yoona
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T