រៀបការទាំងភ័យខ្លួន! កូ​នស្រីអ្នកប្រម៉ាញ់ក្រពើ Steve Irwin ចូលរោងការម្សិលមិញ មុនទីក្រុងបិទ ព្រោះCovid-19

//s5.kh1.co/83/835f6304b0e5fbdf5f0077ab2310029f83c92db1.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូ​នស្រីរបស់កំពូលអ្នកប្រម៉ាញ់ក្រពើ Steve Irwin ចូលរោងការម្សិលមិញនេះ មុនពេលដែលទីក្រុងទាំងមូលត្រូវបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា។

បរទេស៖ សព្វថ្ងៃនេះពិភពលោកកំពុងតែមានការព្រួយបារម្ភ ពីវីរុសប្រភេទថ្មីដែលមានឈ្មោះកូរ៉ូណា ឬកូវីត-១៩ ដែលអាចឆ្លងបានយ៉ាងឆាប់រហ័ស ធ្វើឲ្យមនុស្សជាច្រើនបានឆ្លងជំងឺនេះដោយមិនដឹងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់តែវីរុសនេះមានលក្ខណៈកាចសាហាវ និងងាយឆ្លងជាទីបំផុត ប្រសិនជាយើងប្រៀបធៀបទៅនឹងវីរុសផ្សេងៗទៀតៗ​ ដោយហេតុនេះហើយទើបសព្វថ្ងៃនេះ មនុស្សជាច្រើនមិនសូវជាហ៊ានចេញក្រៅផ្ទះប៉ុន្មានទេ ដោយសារប្រទេសខ្លះឈានដល់ក្រុងទៀតផង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា។

ដោយឡែកកូនស្រីរបស់អ្នកថែរក្សាសួនសត្វ Steve Irwin ដែលមានឈ្មោះ Bindi Irwin ដោយបានប្រារព្ធពិធីអាពាពិពាហ៍ដោយស្ងាត់ៗ ជាមួយនឹង Chandler Powell មុនពេលដែលទាំងមូលត្រូវបិទ និងពិធីបុណ្យធំគឺត្រូវរំសាយចោលតែម្តង ដោយសារត្រូវទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីត-១៩។

គួររំលឹកដែរ ថាពួកគេទាំងពីរនាក់នេះ បានស្គាល់គ្នារយៈពេលប្រហែលជា៥ឆ្នាំមកហើយ ដោយការជួបគ្នាលើកដំបូងនៅក្នុងសួនសត្វមួយនៅក្នុងប្រទេសអូស្ត្រាលី តាំងពីពេលនោះទើបពួកគេចាប់ផ្តើមទាក់ទងគ្នារហូតមកដល់សព្វថ្ងៃ ទើបសម្រេចចូលរោងការបិទភាពនៅលីវម្សិលមិញនេះ៕

សូមចូលមើលរូបខាងក្រោម៖

Bindi Irwinនិង Chandler Powell
Bindi Irwinនិង Chandler Powell
Bindi Irwin Chandler Powellនិង Steve Irwin
Bindi Irwin Chandler Powellនិង Steve Irwin
Steve Irwinនិង Terri Irwin
Steve Irwinនិង Terri Irwin
Steve Irwin Bindi Irwinនិង Chandler Powell
Steve Irwin Bindi Irwinនិង Chandler Powell
Bindi Irwinនិង Chandler Powell
Bindi Irwinនិង Chandler Powell
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T